ព័ត៌មានអន្ដរជាតិ
លោក Biden មិនមានគម្រោងទៅទីក្រុងកៀវជួបជាមួយលោក Zelensky ឡើយ
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden មិនមានគម្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ ដើម្បីជួបជាមួយលោក Volodymyr Zelensky របស់ប្រទេសអ៊ុយក្រែននោះទេ ។

រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា លោក Biden គួរតែទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ពីព្រោះគាត់គឺជា “មេដឹកនាំសហរដ្ឋអាមេរិក” ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំសូមជូនដំណឹងម្តងទៀត គឺគ្មានផែនការសម្រាប់លោកប្រធានាធិបតីទៅទីក្រុងកៀវនោះទេ” ។

ជាចុងក្រោយលោកស្រីបញ្ជាក់ថា មេដឹកនាំអឺរ៉ុបជាច្រើននាក់រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើដំណើរទៅកាន់ទីក្រុងកៀវរួចហើយ ហើយក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនផងដែរ ដូច្នេះវាអាចចាត់ទុកថាដំណើរនេះគឺតំណាងសហរដ្ឋអាមេរិកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកស្គាល់មេដឹកនាំល្បីៗជាប់ឈ្មោះជា “ឧក្រិដ្ឋជនសង្គ្រាម” ក្នុងនោះក៏មាន ប៉ុល ពត ដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ