ព័ត៌មានអន្ដរជាតិ
UN បញ្ជាក់ពីចំនួនជនស៊ីវិលស្លាប់ និងរបួសនៅ អ៊ុយក្រែន
ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីការស្លាប់ និងរបួសរបស់ជនស៊ីវិលសរុប ៤៨៩០ នាក់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី ចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ។

តួលេខចុងក្រោយរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បង្ហាញថា មនុស្សចំនួន ២០៧២ នាក់បានស្លាប់ និង ២៨១៨ នាក់រងរបួស។
យោងតាមសេចក្តីថ្លែងការណ៍របស់ OHCHR, “ជនស៊ីវិលរងគ្រោះភាគច្រើន គឺបណ្តាលមកពីការប្រើប្រាស់អាវុធជាតិផ្ទុះដែលប៉ះពាល់ធំធេងក្នុងតំបន់ រួមទាំងការបាញ់ផ្លោងពីកាំភ្លើងធំធុនធ្ងន់ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើន និងការវាយប្រហារដោយមីស៊ីល និងពីអាកាសផងដែរ។

យ៉ាងណាក្តី OHCHR បានបន្ថែមថា ចំនួនជនរងគ្រោះពិតប្រាកដ ប្រហែលជាខ្ពស់ជាងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន បាញ់ផ្លោងចូលភូមិរុស្ស៊ីមានប្រជាជន ជាង ៤៧០០ នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


