ព័ត៌មានអន្ដរជាតិ
ផ្ទុះការរិះគន់យ៉ាងចាស់ដៃ លើស្រីស្អាត វៀតណាម ម្នាក់ ស្លៀកឈុតចូលរួមមង្គលការមិត្តជិតស្និទ្ធ (មានវីដេអូ)
វីដេអូឃ្លីបមួយ កំពុងធ្វើឲ្យអ្នកលេងអ៊ីនធឺណិត ក្នុងប្រទេសវៀតណាមរិះគន់ខ្លាំងៗ បន្ទាប់ពីស្រីស្អាតម្នាក់ បានបង្ហោះឃ្លីបទៅចូលរួមមង្គលការមិត្តជិតស្និទ្ធ ប៉ុន្តែមើលទៅរ៉ូបដែលនាងស្លៀកគឺពិតជាអស្ចារ្យ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតមានចម្ងល់ថា តើនេះការចូលរួមកម្មវិធី ឬមកប្រជែងជាមួយកូនក្រមុំ។

គេហទំព័រព័ត៌មានវៀតណាម Yan.vn បានបង្ហាញពីរឿងរ៉ាវរបស់នាង Lê Tiểu Băng ស្រីស្អាតមកពីទីក្រុង Bien Hoa បានចូលរួមពិធីមង្គលការរបស់មិត្តជិតស្និទ្ធ ក្នុងនោះនាងស្លៀករ៉ូបពណ៌ខ្មៅវែងស្អាតគួរឲ្យទាក់ទាញ និងថតរូបជាមួយកូនក្រមុំដែលស្លៀកឈុតពណ៌ស។ ប៉ុន្តែវាក៏បានក្លាយជាបញ្ហាជជែកគ្នាយ៉ាងខ្លាំងក្លា ដោយសារឈុតនេះ ពិតជារឿងហួសចិត្តខ្លាំងមែនទែន សម្រាប់មនុស្សគ្រប់គ្នា។



យ៉ាងណាមិញ ក្រោយមានរឿងរ៉ាវចម្រូងចម្រាសនេះ Lê Tiểu Băng បានផ្ដល់បទសម្ភាសន៍មួយថា នាងមិនគិតពីចរន្តអវិជ្ជមានច្រើនទេ។ ព្រោះអ្នករាល់គ្នា មានគំនិតខុសៗគ្នា។ សម្រាប់នាងគឺចូលចិត្តស្លៀកពាក់បែបនេះ ក្នុងជីវិតប្រចាំថ្ងៃ ហើយនៅក្នុងពិធីមង្គលការ ក៏គ្មានអ្នកណាស្អាតជាងមិត្តភ័ក្ដិរបស់នាងដែរ គឺកូនក្រមុំនេះឯង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជីវប្រវត្តិ Ngoc Trinh តារាម៉ូដែលលំដាប់ជួរមុខ វៀតណាម ដែលគេឯងល្បីថា សិចស៊ីប្រចាំប្រទេស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


