ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ឃុំខ្លួនមនុស្ស ៧នាក់ ពាក់ព័ន្ធការធ្វើចារកម្មឲ្យរុស្ស៊ី និងបេឡារុស
ប្រទេសប៉ូឡូញ បានឃុំខ្លួនពលរដ្ឋ និងជនបរទេសចំនួនប្រាំពីរនាក់ ពីបទធ្វើចារកម្មសម្រាប់ប្រទេសរុស្ស៊ី និងបេឡារុស ចាប់តាំងពីប្រតិបត្តិការយោធាចាប់ផ្តើមក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់រដ្ឋមន្ត្រី សម្របសម្រួលសេវាកម្មពិសេសប៉ូឡូញលោក Stanislaw Zaryn នៅថ្ងៃពុធទី២៧ខែមេសា។

នៅព្រឹកថ្ងៃដដែលនេះ ប៉ូឡូញបានឃុំខ្លួនពលរដ្ឋរុស្ស៊ីម្នាក់ និងពលរដ្ឋបេឡារុសម្នាក់ ពីបទធ្វើចារកម្មឲ្យសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។

លោក Zaryn បានប្រាប់ទូរទស្សន៍ប៉ូឡូញថា “យើងកំពុងដោះស្រាយជាមួយនឹងការធ្វើសកម្មភាពចារកម្ម ប្រឆាំងនឹងប្រទេសប៉ូឡូញ។ ចាប់តាំងពីការផ្ទុះសង្រ្គាមនៅអ៊ុយក្រែនមក ពលរដ្ឋប៉ូឡូញ ឬជនបរទេសចំនួនប្រាំពីរនាក់ ត្រូវបានឃុំខ្លួនរួចទៅហើយ ដោយសារតែធ្វើសកម្មភាពជំនួសមុខឲ្យចារកម្មរុស្ស៊ី ឬបេឡារុស”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មានការផ្ទុះជាច្រើនលើក នៅក្នុងទីក្រុងរបស់ រុស្ស៊ី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


