ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់កម្ទេចរថក្រោះទំនើបបំផុត តម្លៃ៥លានដុល្លារ របស់រុស្ស៊ី
មិនមែនជារឿងធម្មតាទេ ដែលកងទ័ពអ៊ុយក្រែន អាចកម្ទេចរថក្រោះដ៏ទំនើបបំផុតរបស់រុស្ស៊ី ដែលត្រូវបានការពារដោយពាសដែកប្រតិកម្មពិសេស។

ពាសដែកនៅលើរថក្រោះធុន T-90M ត្រូវបានរចនាឡើង ដើម្បីបំបែកគ្រាប់ ឬកាត់បន្ថយថាមពលនៃការជ្រៀតចូល របស់គ្រាប់ដែលបាញ់ដោយសត្រូវ។
រថក្រោះប្រភេទនេះ ក៏ត្រូវបានការពារ ជាមួយនឹងប្រព័ន្ធការពារស្វ័យប្រវត្តិផងដែរ ពោលគឺវា បាញ់ចេញគ្រាប់បែកផ្សែង នៅពេលឃើញកាំរស្មីឡាស៊ែរដែលប្រើដោយមីស៊ីលបាញ់ចូលមក។

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែន បានបញ្ចេញវីដេអូយន្តហោះគ្មានមនុស្សបើក បាញ់លើរថពាសដែករបស់រុស្ស៊ី ដែលកម្ទេចរថក្រោះតម្លៃ ៥លានដុល្លារអាមេរិក ព្រមទាំងប្រព័ន្ធរ៉ុក្កែតពហុមុខងារ Thermobaric ផងដែរ។
យោធាអ៊ុយក្រែននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅតំបន់ Kharkiv Oblast ភាគឦសានប្រទេស អ៊ុយក្រែន។

អ៊ុយក្រែនជឿជាក់ថា រហូតមកដល់ពេលនេះ រុស្ស៊ីបានបាត់បង់ទាហានចំនួន ២៣ ៨០០ នាក់ក្នុងរយៈពេលដប់សប្តាហ៍ចាប់តាំងពីការលុកលុយរបស់ពួកគេ។
យោធាអ៊ុយក្រែនក៏អះអាងដែរថា រុស្ស៊ីបានបាត់បង់រថក្រោះប្រយុទ្ធចំនួន ១០៤៨ គ្រឿង, រថពាសដែកប្រយុទ្ធ ២៥១៩ គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ៤៥៩ គ្រឿង, ប្រព័ន្ធ MLR ១៥២ គ្រឿង, ប្រព័ន្ធប្រឆាំងយន្តហោះ ៨០ គ្រឿង, យន្តហោះចម្បាំង ១៩៤ គ្រឿង, ឧទ្ធម្ភាគចក្រ ១៥៥ គ្រឿង, រថយន្ត ១៨២៤ គ្រឿង, នាវា៨គ្រឿង, រថយន្តដឹកសាំង ៧៦គ្រឿង, យន្តហោះគ្មានមនុស្សបើកកម្រិតប្រតិបត្តិការ-យុទ្ធសាស្ត្រ២៧១គ្រឿង, ឧបករណ៍ពិសេសចំនួន ៣៨គ្រឿង និងប្រព័ន្ធ SRBM ចល័តចំនួន៤គ្រឿ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន ថា ក្រុងកៀវ គួរតែ បញ្ជា ឲ្យ យុទ្ធជន អ៊ុយក្រែន នៅ រោងចក្រ ដែក ទម្លាក់ អាវុធ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


