ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រាប់អ្នកជំនាញឲ្យធ្វើការពីវិធីទូទាត់ប្រាក់ជាមួយប្រទេសមិត្តនិងអមិត្ត
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទម្សិលមិញបានបញ្ជាក់ឲ្យមានការបង្កើតក្រុមការងារមួយដើម្បីធ្វើការលើរបៀបទូទាត់ប្រាក់អន្តរជាតិជាមួយសម្ព័ន្ធមិត្ត ក្នុងនោះមានទាំងលក្ខខណ្ឌសម្រាប់ប្រតិបត្តិការជាមួយប្រទេសដែលជាអមិត្តទៀតផង។
កាលពីខែមីនា លោក ពូទីន បានកំណត់ថា រុស្ស៊ី ដែលជាប្រទេសផលិតឧស្ម័នធម្មជាតិធំជាងគេបំផុតក្នុងពិភពលោកតម្រូវឲ្យប្រទេសដែលយករុស្ស៊ីជាសត្រូវគឺត្រូវតែបើកគណនីនៅធនាគារ Gazprombank និងធ្វើការទូទាត់ជាប្រាក់អឺរ៉ូ ឬដូល្លារដើម្បីប្តូរទៅជាប្រាក់រូបិ៍លរុស្ស៊ី។

ប្រទេសប៉ូឡូញ និងប៊ុលហ្គារីបានបដិសេធធ្វើតាមការកំណត់របស់រុស្ស៊ី ដូច្នេះក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ីគឺ Gazprom បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដល់ប្រទេសទាំងពីរនេះកាលពីខែមុន។ រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា វិធីសាស្ត្រដូចគ្នានេះដែរនឹងកើតមានចំពោះនរណាដែលមិនព្រមធ្វើការទូទាត់តាមវិធីថ្មីពោលគឺបង់ជាប្រាក់រូបិយប័ណ្ណរុស្ស៊ី។
ក្រុមការងារដែលលោក ពូទីន បញ្ជានឹងធ្វើការដោះស្រាយលើ«ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការទូទាត់អន្តរជាតិ ក្នុងនោះមានទាំងប្រាក់រូបិ៍លរុស្ស៊ីជាមួយដៃគូពាណិជ្ជកម្មពីរដ្ឋបរទេស និងដែនដីដី រដ្ឋ ឬប្រទេសដែលមានសកម្មភាពជាអមិត្តជាមួយរុស្ស៊ី។
ក្រុមការងារនឹងពិនិត្យមើលលក្ខខណ្ឌទូទាត់ជាប្រាក់រូបិ៍ល និងរូបិយប័ណ្ណរបស់ប្រទេសផ្សេងៗជាប្រទេសមិត្តដែលមានទាំងចិន និងឥណ្ឌា ទោះជាប្រទេសទាំងនោះមិនត្រូវបានបញ្ចេញឈ្មោះក៏ដោយ។
ក្រុមការងារដែលនឹងដឹកនាំដោយទីប្រឹក្សាប្រធានាធិបតី គឺលោក Maxim Oreshkin និងមន្ត្រីកំពូលមានដូចទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោក Elvira Nabiullina ក៏ត្រូវបានផ្តល់ការងារឲ្យស្វែងរកវិធានការដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងការបង្កកប្រាក់បរទេសជិតពាក់កណ្តាល៦៤០ប៊ីលានដុល្លារអាមេរិករបស់រុស្ស៊ី។
ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់យ៉ាងច្រើនប្រឆាំងនឹងរុស្ស៊ីដោយសារការបញ្ជូនកម្លាំងទ័ពទៅវាយប្រហារនៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ រដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយថាជា«ប្រតិបត្តិការយោធាពិសេស»ដើម្បីធ្វើឲ្យគ្មានអាវុធនៅអ៊ុយក្រែន និងលុបបំបាត់អ្វីដែលខ្លួនហៅថា អ្នកជាតិនិយមដ៏គ្រោះថ្នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


