ព័ត៌មានអន្ដរជាតិ
សមាជិកសភាបក្សកាន់អំណាចស្រីលង្កាបាញ់សម្លាប់អ្នកតវ៉ា រួចសម្លាប់ខ្លួនឯង
ប៉ូលិសបានឲ្យដឹងថា លោក Amarakeerthi Athukorala ជាសមាជិកសភាបានបើកការបាញ់ប្រហារ និងត្រូវអ្នកតវ៉ាពីរនាក់ ក្នុងនោះបានសម្លាប់បុរសអាយុ២៧ឆ្នាំម្នាក់ របួសម្នាក់ ហើយបន្ទាប់មកបាញ់សម្លាប់ខ្លួនឯង ក្រោយពេលត្រូវបានឡោមព័ទ្ធដោយហ្វូងមនុស្សតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅខាងក្រៅទីក្រុង Colombo។
ប៉ូលិសឲ្យដឹងទៀតថា អ្នកនយោបាយរបស់គណបក្សកាន់អំណាចផ្សេងទៀតដែលមិនត្រូវបានគេបញ្ចេញឈ្មោះបានបើកការបាញ់ប្រហារលើអ្នកតវ៉ានៅខាងក្រៅទីក្រុង Weeraketiya ដែលបានសម្លាប់មនុស្ស២នាក់ និងរបួស៥នាក់។
ក្រោយការតវ៉ាផ្ទុះហិង្សាបណ្តាលឲ្យមនុស្សស្លាប់ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa បានសម្រេចចុះចេញពីតំណែង ដោយសារបាតុកម្មទូទាំងប្រទេសបានផ្ទុះហិង្សាសម្លាប់មនុស្ស៥នាក់ និងរបួសប្រហែលជា២០០នាក់។
ស្រីលង្កាបានជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានជាច្រើនខែមកហើយចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យមក។ វិបត្តិធ្ងន់ធ្ងរធ្វើឲ្យប្រទេសកំពុងជួបការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ។
វិបត្តិសេដ្ឋកិច្ចនេះហើយដែលជំរុញឲ្យប្រជាជនចេញធ្វើការតវ៉ាដោយសន្តិវិធីដើម្បីទាមទារឲ្យលោកប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
កាលពីថ្ងៃចន្ទ ទី៩ ខែឧសភា ក្រុមអ្នកស្មោះស្ម័គ្រនឹងលោកនាយករដ្ឋមន្ត្រី Rajapaksa បានធ្វើការវាយប្រហារទៅលើបាតុករដែលគ្មានអាវុធក្នុងដៃនៅខាងក្រៅការិយាល័យប្រធានាធិបតីដើម្បីទាមទារឲ្យចុះចេញពីតំណែង។
អ្នកនាំពាក្យមន្ទីរពេទ្យជាតិទីក្រុង Colombo បានប្រាប់ AFPថា សរុបមនុស្ស១៨១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មនុស្ស៨នាក់បានរបួសនៅកន្លែងផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានចេញលិខិតលាលែងពីតំណែង ដោយខ្លឹមសារបាននិយាយថា ការលាឈប់គឺជាផ្លូវត្រួយត្រាយផ្លូវសម្រាប់រដ្ឋាភិបាលរួបរួម ប៉ុន្តែវាមិនច្បាស់ទេថា គណបក្សប្រឆាំងនឹងចូលរួមកិច្ចសហប្រតិបត្តិការ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


