Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ផ្តល់ជំនួយមនុស្សធម៌ជិត ១៩ ០០០ តោនទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ចាប់តាំងពីថ្ងៃទី២ខែមីនាមក ប្រទេសរុស្ស៊ីបានបញ្ជូនជំនួយមនុស្សធម៌ជិត ១៩ ០០០តោន ទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពី ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev។

Butcher of Mariupol' targeted in new swathe of sanctions by UK | Evening  Standard
លោកវរសេនីយ៍ឯក Mikhail Mizintsev

លោក Mizintsev ក៏ជាមេដឹកនាំនៅទីស្នាក់ការសម្របសម្រួលការឆ្លើយតបផ្នែកមនុស្សធម៌របស់រុស្ស៊ីផងដែរ។

លោកនិយាយថា “ចាប់ពីថ្ងៃទី២ខែមីនាឆ្នាំ២០២២មក សហព័ន្ធរុស្ស៊ីបានបញ្ជូនសម្ភារៈសំខាន់ៗ អាហារ ឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តសរុបទម្ងន់ ១៨ ៧៩០ តោន ទៅកាន់ប្រទេសអ៊ុយក្រែនរួចហើយ”។

This image has an empty alt attribute; its file name is SGMTSULPONOK5BBDKZPD36CRV4-1024x1024.jpg

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានលម្អិតជាងនេះនោះទេ។

គួររម្លឹកថា រុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk សម្រាប់ការការពារ ប្រឆាំងនឹងការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ុយក្រែន។

This image has an empty alt attribute; its file name is image_2022-05-11_13-58-42-1024x576.png

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ប្រតិបត្តិការពិសេសដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន គឺមានគោលបំណងសម្រាប់ភាពគ្មានយោធា និងលុបបំបាត់លទ្ធិណាស៊ីនិយម។

យ៉ាងណាក្តី ទីក្រុងមូស្គូអះអាងថា ខ្លួនមិនមានគម្រោងកាន់កាប់ អ៊ុយក្រែនទេ ប៉ុន្តែប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡារុស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនទី១ ទទួលមរណភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម