ព័ត៌មានអន្ដរជាតិ
អ្នកមានៗ អាមេរិក សម្រុកទិញលិខិតឆ្លងដែនមួយទៀតដើម្បីរស់នៅ ប្រទេសផ្សេង
ក្រុមហ៊ុនវិនិយោគអ្នកធ្វើចំណាកស្រុកជាច្រើនបានប្រាប់សារព័ត៌មាន Business Insider ថា ចំនួនមហាសេដ្ឋីអាមេរិកដែលដាក់ពាក្យសុំសញ្ជាតិ ឬស្នាក់នៅក្នុងប្រទេសផ្សេងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ខណៈសហគ្រិនបច្ចេកវិទ្យា និងតារាល្បីៗចាត់ទុកវាថាជា “ផែនការ B” សម្រាប់គ្រួសាររបស់ពួកគេ ។

បើយោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ប្រទេសជាច្រើនបានផ្ដល់ “លិខិតឆ្លងដែន និងទិដ្ឋាការមាស” ដែលអនុញ្ញាតឲ្យជនបរទេសមានទ្រព្យសម្បត្តិទទួលបានសញ្ជាតិ ឬការស្នាក់នៅ ជាថ្នូរនឹងការវិនិយោគនៅក្នុងប្រទេស ហើយមានតម្លៃចាប់ពី ១.១ លានដុល្លារនៅក្នុងប្រទេសម៉ាល់តា និងរហូតដល់ ៩.៥ លានដុល្លារនៅក្នុងប្រទេសអូទ្រីស ។
លោក Ezzedeen Soleiman ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Latitude Residency & Citizenship បាននិយាយថា “យើងមើលឃើញកម្មវិធីទាំងនេះជាគោលនយោបាយធានារ៉ាប់រង ។ យើងមានមហាសេដ្ឋីមួយចំនួនមករកយើង ហើយសួរថាតើកន្លែងណាដែលល្អបំផុតដើម្បីរស់នៅ ប្រសិនបើមានគ្រោះមហន្តរាយអាកាសធាតុ ឬប្រសិនបើមានព្យុះ ឬជំងឺរាតត្បាតសកលផ្សេងទៀតជាដើម” ។

ក្រុមហ៊ុន Latitude បាននិយាយថា ការដាក់ពាក្យសុំទិញទិដ្ឋាការរបស់ពលរដ្ឋអាមេរិកបានកើនឡើង ៣០០ ភាគរយចន្លោះឆ្នាំ ២០១៩ និង ២០២១ ខណៈក្រុមហ៊ុន Henley & Partners ដែលជាឈ្មួញកណ្តាលផ្ដល់សញ្ជាតិដ៏ធំបំផុតមួយរបស់ពិភពលោកបាននិយាយថា ការលក់ទៅឲ្យជនជាតិអាមេរិកបានកើនឡើងរហូតដល់ ៣២៧ ភាគរយចន្លោះឆ្នាំ ២០១៩ ដល់ ២០២០ និង ១០ ភាគរយនៅឆ្នាំ ២០២១ ។
យោងតាមលោក Dominic Volek ដែលជាប្រធានអតិថិជននៅក្រុមហ៊ុន Henley & Partners បានឲ្យដឹងថា ការកើនឡើងនៅក្នុងចំណោមពលរដ្ឋអាមេរិកបានចាប់ផ្តើមក្នុងអំឡុងពេលរដ្ឋបាលលោក Trump និងក្នុងអំឡុងពេលនៃការបិទខ្ទប់ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ លោក បៃដិន ថា ពូទីន កំពុងគ្មានផ្លូវចេញពីសង្គ្រាម អ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


