ព័ត៌មានអន្ដរជាតិ
មេដឹកនាំហ្វាំងឡង់ ចេញមុខគាំទ្រឲ្យប្រទេសចូល ណាតូ
ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto និងនាយករដ្ឋមន្ត្រីលោកស្រី Sanna Marin បានចេញសេចក្តីថ្លែងការណ៍រួមថា ពួកគេគាំទ្រឲ្យប្រទេសនេះ ចូលជាសមាជិករបស់អង្គការណាតូ។

សេចក្តីថ្លែងការណ៍និយាយថា “ហ្វាំងឡង់ គួរតែដាក់ពាក្យដោយមិនបង្អង់យូរ ដើម្បីចូលរួមជាមួយណាតូ។ យើងសង្ឃឹមថា វិធានការក្នុងប្រទេស ដែលនៅតែចាំបាច់ដើម្បីធ្វើការសម្រេចចិត្តនេះ នឹងធ្វលឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរបីថ្ងៃខាងមុខ”។
សេចក្តីថ្លែងការណ៍ដដែលនិយាយថា សមាជិកភាពរបស់អង្គការណាតូ នឹងពង្រឹងសន្តិសុខរបស់ប្រទេសហ្វាំងឡង់។

ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិករំពឹងថា ប្រទេសស៊ុយអែតនឹងដាក់ពាក្យសុំជាផ្លូវការរបស់ខ្លួន ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ នៅត្រឹមចុងខែមិថុនា ចំណែកហ្វាំងឡង់អាចប្រកាសជាផ្លូវការនូវសេចក្តីសម្រេចចិត្តរបស់ខ្លួន លើការចូលជាសមាជិកក្នុងខែនេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍, ប្រទេសស៊ុយអែតគ្រោងនឹងដាក់ពាក្យសុំចូលជាសមាជិក ណាតូ នៅថ្ងៃទី ១៦ ខែឧសភា។

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានចាប់ផ្តើមពិភាក្សាគ្នាអំពីលទ្ធភាពនៃការបោះបង់ចោលអព្យាក្រឹតភាពយូរអង្វែង ហើយចូលរួមជាមួយអង្គការណាតូ ចំពេលប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន។
ប្រមុខអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីខែមីនាថា ណាតូ នឹងស្វាគមន៍ដោយរីករាយជាមួយហ្វាំងឡង់ និងស៊ុយអែត ហើយនឹងផ្តល់ឲ្យពួកគេនូវឱកាសដើម្បីចូលរួមសម្ព័ន្ធភាពនេះយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អង់គ្លេស ហ្វាំងឡង់ និងស៊ុយអែត ចុះកិច្ចព្រមព្រៀងសន្តិសុខជួយគ្នា បើប្រទេសណារងការវាយប្រហារ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


