ព័ត៌មានអន្ដរជាតិ
អង់គ្លេស ហ្វាំងឡង់ និងស៊ុយអែត ចុះកិច្ចព្រមព្រៀងសន្តិសុខជួយគ្នា បើប្រទេសណារងការវាយប្រហារ
ចក្រភពអង់គ្លេស បានយល់ព្រមលើកតិកាសញ្ញាសន្តិសុខទៅវិញទៅមក ជាមួយប្រទេសស៊ុយអែត និងហ្វាំងឡង់ ដោយយល់ព្រមផ្តល់ជំនួយ ប្រសិនបើប្រទេសណាមួយរងការវាយប្រហារ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើទស្សនកិច្ចប្រទេសទាំងពីរដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំពេលមានការជជែកវែកញែកអំពីរឿងដែលស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយអង្គការណាតូ។
កតិកាសញ្ញានេះ ក៏បានបញ្ជាក់ផងដែរថា ហ្វាំងឡង់ និងស៊ុយអែតនឹងជួយចក្រភពអង់គ្លេសក្នុងវិបត្តិ។

លោក Johnson និងនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បាននិយាយថា កិច្ចសហប្រតិបត្តិការគឺកាន់តែសំខាន់ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
កិច្ចព្រមព្រៀងទីពីរ ត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា រវាងលោក Johnson ជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö។

លោក Johnson និយាយថា “សេចក្តីប្រកាសដ៏ឧឡារិករវាងចក្រភពអង់គ្លេស និងហ្វាំងឡង់ គឺឆ្លុះបញ្ចាំងពី ពេលវេលាលំបាកខ្លាំង ដែលយើងកំពុងជួបប្រទះ”។
លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះមិនមែនជា គម្លាតរយៈពេលខ្លីស្របពេល ហ្វាំងឡង់ ពិចារណាថាតើត្រូវចូលរួមជាមួយសម្ព័ន្ធភាពការពារណាតូឬក៏អត់នោះទេ ប៉ុន្តែជាការធានាយូរអង្វែងរវាងប្រទេសទាំងពីរ។

នៅពេលសួរថាតើនឹងមានទាហានអង់គ្លេសនៅលើទឹកដីហ្វាំងឡង់ដែរឬទេ ប្រសិនបើជម្លោះផ្ទុះឡើងនោះ, លោក Johnson និយាយថា ជំនួយយោធានឹងត្រូវបានផ្តល់ជូន ប៉ុន្តែថា លក្ខណៈនៃជំនួយនោះ នឹងអាស្រ័យលើសំណើរបស់ភាគីម្ខាងទៀត។
កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយទៅជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសន្តិសុខរបស់យើង និងទំនាក់ទំនងការពារជាតិរបស់យើងតាមមធ្យោបាយផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នាយករដ្ឋមន្ត្រីប៉ូឡូញ ថា Putin មានគ្រោះថ្នាក់ជាង Adolf Hitler និង Joseph Stalin ទៅទៀត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


