Connect with us

ព័ត៌មានអន្ដរជាតិ

 សៀង​ហៃ​​ជោគជ័យ​​ផែន​ការ​​កូវីដ​សូន្យ​​ តែ​​ការ​​រស់​នៅ​​ប្រក្រតី​​រង់​​ចាំ​ដល់​ខែ​មិថុនា​

បានផុស

នៅ

ទី​ក្រុង​សៀងហៃ​​នៅ​ទី​១៧ ខែ​ឧសភា​នេះ​ទទួល​បាន​ជ័យជម្នះ​នូវ​ពេល​វេលា​ដ៏​អស្ចារ្យ បន្ទាប់​ពី​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​គ្មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ឡើយ​នៅ​ខាង​ក្រៅ​តំបន់​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ប្រជា​ជន​ភាគ​ច្រើន​តម្រូវ​ឲ្យ​​ស្ថិតនៅ​ក្នុង​ផ្ទះ​​មួយ​រយៈ​ពេល​សិន មុន​ពេល​វិល​ត្រឡប់​មក​ជីវិត​រស់​នៅប្រក្រតី​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ទី​ក្រុង​ផ្សេង​ៗ​របស់​​ប្រទេស​ចិន​ដែល​ស្ថិត​នៅ​ក្រោម​បំរាម​បិទ​ខ្ទប់ ក៏​គ្មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​​ក្នុង​សហគមន៍​ ថ្ងៃ​ទី​៣​ដែរ​ដែល​ស្រប​តាម​វិធាន​ការ​កូវីដសូន្យ ហើយ​ក៏​ចាប់​ផ្តើម​លើក​បំរាម​ជា​បន្ត​បន្ទាប់​ដែរ។

សៀងហៃ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាន​​ប្រជា​ជន​២៥​លាន​នាក់កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​បាន​កំណត់​ពេល​វេលាច្បាស់​លាស់​សម្រាប់​​ការ​លើក​​បំរាម​ទាំង​ស្រុង​ពោល​គឺ​នៅ​ក្នុង​សប្តាហ៍​ទី​៧ ប៉ុន្តែ​ផែន​ការ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​​ស្ថិត​នៅ​ក្នុង​បំរាម​បិទ​ខ្ទប់​មាន​ការ​សង្ស័យ​ដោយសារ​ត្រូវ​បាន​ពង្រីក​ពេល​ម្តង​ហើយ​ម្តង​ទៀត។

ទី​ក្រុង​សៀងហៃ​​គ្រោង​បន្ត​សកម្មភាព​ខាង​ក្រៅ​តាម​ដំណាក់​កាល​ដោយ​ហាងចំាំបាច់​មួយ​ចំនួន និង​ឱសថស្ថាន​ត្រូវ​បាន​បើក​ឡើង​វិញ​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​ការ​រឹត​បន្តឹង​ច្រើន​បំផុត​នៅ​តែ​បន្ត​មាន​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា បន្ទាប់​ពី​ការ​ដឹក​ជញ្ជូន​សាធារណៈ​ និង​សេវាកម្ម​ផ្សេង​ទៀត​នឹង​បន្ត​ដំណើរ​ការ​បណ្តើរៗ។

នៅ​​ថ្ងៃ​ទី​១ ខែ​មិថុនា បំរាម​បិទ​ខ្ទប់​នឹង​ត្រូវ​លើក ប៉ុន្តែ​អ្នក​ស្រុក​នឹង​ត្រូវ​​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ញឹក​ញាប់។ មនុស្ស​ភាគ​ច្រើន​បំផុត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ក្នុង​សប្តាហ៍​នេះ ខណៈ​​​មាន​មនុស្ស​រត់​លេងជា​មួយ​សត្វ​ចិញ្ចឹម និង​មាន​អ្នក​​ធ្វើ​នេសាទ​នៅ​ទន្លេ​សៀងហៃ​ទៀត​ផង។

ប៉ុន្តែ​របង​ការពារ​​នៅ​តែ​មាន​បរិវេណ​ជុំ​វិញ​ផ្ទះ​អ្នក​ស្រុក​ជា​ច្រើន និង​ភាគ​ច្រើន​បំផុត​គ្មានរ​ថយន្ត​​ឯកជន​នៅ​លើ​ដង​ផ្លូវ​ទេ​ដែល​មនុស្ស​​នៅ​តែ​ត្រូវ​បាន​បង្ខាំង​​​​ក្នុង​ផ្ទះ​ដដែល។ វា​មិន​ច្បាស់​ទេ​ថា តើ​ហាង​ត្រូវ​បាន​​បើក​ក្នុង​កម្រិត​ណា​នា​​សប្តាហ៍​នេះ។

ផេក​ Facebook ផ្លូវ​ការ​នៃ​កាសែត​របស់​គណបក្ស​​​​កុម្មុយនិស្ត​បាន​បង្ហោះ​រូប​ភាព​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​​បាន​បង្ហាញ​ពី​​ សកម្មភាព​​អាហារ​ពេល​ព្រឹក ភោជនីយដ្ឋាន និង​ហាង​កាត់​សក់​បាន​បើក​ដំណើរ​ការ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម