ព័ត៌មានអន្ដរជាតិ
ក្រុមប្រទេស G7 សន្យាផ្តល់ប្រាក់រាប់ពាន់លានដុល្លារទៀតដល់អ៊ុយក្រែន
ក្រុមប្រទេសមហាអំណាច G7 កាលពីថ្ងៃព្រហស្បតិ៍បានសន្យាផ្តល់ថវិកាចំនួន១៨.៤ប៊ីលានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែនដើម្បីបង់ថ្លៃវិក័យប័ត្ររបស់ខ្លួនជាប្រាក់ដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា នឹងជួយពន្លឿនជ័យជម្នះលើរុស្ស៊ី ហើយមានសារសំខាន់ដូចជាផ្តល់ឲ្យអាវុធ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានប្រាប់អ្នកកាសែតនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំហិរញ្ញវត្ថុរបស់ G7 នៅប្រទេសអាល្លឺម៉ង់ថា ៖«សារគឺថា យើងឈរខាងអ៊ុយក្រែន។ យើងនឹងរួមគ្នាក្នុងការប្រមូលធនធានដែលពួកគេត្រូវការទទួលបានតាមរយៈនេះ»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី Shmyhal បានសរសេរនៅលើ Twitter ថា ៖«ការគាំទ្ររបស់ដៃគូនឹងពន្លឿនជ័យជម្នះរបស់ពួកយើង… ទោះជាការប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់យើងក៏ដោយ សាមគ្គីភាព យើងនឹងឈ្នះ»។
ជាមួយគ្នានេះ ក៏មានការសន្យាផ្តល់អាវុធបន្ថែមទៀតដែរកាលពីថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោកបានសម្រេចបន្ថែម១០០លានដុល្លារទៀតនៅក្នុងជំនួយផ្គត់ផ្គង់អាវុធ និងសម្ភារយោធាដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


