ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល នឹងមិនស៊ើបអង្កេតករណីបាញ់សម្លាប់អ្នកកាសែត Al Jazeera ឡើយ
កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថានឹងមិនបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើករណីបាញ់សម្លាប់អ្នកកាសែត Al Jazeera លោកស្រី Shireen Abu Akleh នោះទេ ។

ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីយោធាអ៊ីស្រាអែល, កាសែត Jerusalem Post បានរាយការណ៍ថា “កងទ័ពអ៊ីស្រាអែលមិនចាំបាច់បើកការស៊ើបអង្កេតនៅដំណាក់កាលនេះនោះទេ” ។
សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា “គ្មានភាពពិតប្រាកដនៃអំពើឧក្រិដ្ឋកម្មចំពោះការសម្លាប់លោកស្រី Abu Akleh នោះទេ ហើយការស៊ើបអង្កេតបណ្តោះអាសន្នរបស់កងទ័ពមិនអាចកំណត់ថាតើលោកស្រីត្រូវបានបាញ់សម្លាប់ដោយកងទ័ពអ៊ីស្រាអែល ឬប៉ាឡេស្ទីនឡើយ ។

ទន្ទឹមនោះក្រសួងការបរទេសប៉ាឡេស្ទីនក៏បានថ្កោលទោសចំពោះហេតុការណ៍នេះផងដែរ ហើយបានចាត់ទុកអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់នេះ ខណៈរដ្ឋាភិបាល ក្រុមសិទ្ធិមនុស្ស និងស្ថាប័នសារព័ត៌មានជាច្រើនបានស្វែងរកការស៊ើបអង្កេតប្រកបដោយតម្លាភាព លើការសម្លាប់អ្នកកាសែតជើងចាស់ប៉ាឡេស្ទីនរូបនេះផងដែរ ។
គួររម្លឹកថា នៅថ្ងៃទី ១១ ខែឧសភា លោកស្រី Abu Akleh វ័យ ៥១ ឆ្នាំត្រូវបានបាញ់សម្លាប់ដោយគ្រាប់ពិត នៅពេលកំពុងផ្សាយការវាយឆ្មក់របស់យោធាអ៊ីស្រាអែលនៅជិតជំរុំជនភៀសខ្លួនទីក្រុង Jenin នៅតំបន់ West Bank ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ជនជាតិ អាមរិក កំពុងជួយបណ្ដេញពលរដ្ឋ ប៉ាឡេស្ទីន ចេញពី អ៊ីស្រាអែល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


