ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់ឲ្យអ៊ុយក្រែន ប្រគល់ទឹកដីឲ្យ រុស្ស៊ី ទៅ
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បាននិយាយថា ប្រទេសលោកខាងលិច គួរតែបញ្ឈប់ការព្យាយាមធ្វើឲ្យប្រទេសរុស្ស៊ីទទួលបរាជ័យធ្ងន់ធ្ងរ ហើយលើកឡើងថា អ៊ុយក្រែនគួរតែបោះបង់ទឹកដីចោលទៅ។

លោក Kissinger អាយុ ៩៨ ឆ្នាំ បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីសថា អ៊ុយក្រែនត្រូវតែចាប់ផ្តើមការចរចា មុនពេលបង្កើតភាពចលាចល និងភាពតានតឹង ដែលមិនងាយយកឈ្នះបាន។
លោកបានប្រាប់សន្និសីទកាលពីថ្ងៃចន្ទទី២៣ខែឧសភាថា “បន្ទាត់បែងចែក គួរតែជាការវិលត្រលប់ទៅរកស្ថានភាពដដែលវិញ។ ការបន្តសង្រ្គាមលើសពីចំណុចនោះ នឹងមិននាំឲ្យមានសេរីភាពនៅអ៊ុយក្រែនឡើយ ប៉ុន្តែនឹងជាសង្រ្គាមថ្មីមួយប្រឆាំងរុស្ស៊ី”។

មតិរបស់លោក Kissinger បានកើតឡើង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាដ៏មានឥទ្ធិពលមួយ ដើម្បីបើកកិច្ចប្រជុំកំពូលនៅទីក្រុង Davos ក្នុងសប្តាហ៍នេះថា កងកម្លាំងដ៏សាហាវនឹងគ្រប់គ្រងពិភពលោកម្តងទៀត ប្រសិនបើការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានអនុញ្ញាតទៅដោយមិនមានការឆ្លើយតប។
លោក Zelensky បានប្រាប់គណៈប្រតិភូថា កិច្ចប្រជុំកំពូលរបស់ពួកគេ នឹងក្លាយទៅជាគ្មានន័យ ប្រសិនបើលោក ពូទីន ត្រូវបានអនុញ្ញាតឲ្យឈ្នះសង្រ្គាម។

ប៉ុន្តែលោក Kissinger និយាយថា វានឹងក្លាយទៅជាគ្រោះថ្នាក់សម្រាប់លោកខាងលិច ក្នុងការងើបឡើងប្រឆាំងនៅពេលនេះ ហើយបំភ្លេចអំណាចរបស់រុស្ស៊ីនៅក្នុងទ្វីបអឺរ៉ុប។
លោកបានពន្យល់ថា រុស្ស៊ីគឺជាផ្នែកសំខាន់មួយរបស់អឺរ៉ុប អស់រយៈពេលជាង៤សតវត្សរ៍មកហើយ, មេដឹកនាំអឺរ៉ុបត្រូវសម្លឹងមើលទំនាក់ទំនងឲ្យបានវែងឆ្ងាយ បើមិនដូច្នេះទេ នឹងប្រថុយធ្វើឲ្យរុស្ស៊ីចូលទៅក្នុងសម្ព័ន្ធភាពអចិន្ត្រៃយ៍ជាមួយប្រទេសចិនជាក់ជាមិនខាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


