Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត ខ្មាន់កាំភ្លើងបង្ហោះ Facebook ៣ដងហើយ មុនបាញ់ប្រហារនៅ សាលាបឋមសិក្សារដ្ឋ តិចសាស់ (មានវីដេអូ)

បានផុស

នៅ

យោងតាមអភិបាលរដ្ឋតិចសាស់លោក Greg Abbott បានឲ្យដឹងថា​ ខ្មាន់កាំភ្លើង បានបង្ហោះសារចំនួន៣នៅលើ Facebook របស់គាត់ មុនពេលបើកការបាញ់ប្រហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ខ្មាន់កាំភ្លើង

ការបង្ហោះទី១ ប្រហែល៣០នាទីមុនហេតុការណ៍កើតឡើង គាត់បានសរសេរថា “ខ្ញុំនឹងបាញ់ជីដូនរបស់ខ្ញុំ”។

ការបង្ហោះ​ទី​២​បាន​បញ្ជាក់​ថា ​គាត់​បាន​ធ្វើរឿងនេះរួចហើយ។ ចំណែក ​ក្នុងការបង្ហោះទី៣ ប្រហែល១៥នាទី ​មុន​ការ​វាយ​ប្រហារ​​នៅ​សាលា​ចាប់​ផ្តើម ខ្មាន់កាំភ្លើង​បាន​ប្រកាស​ថា គាត់​នឹង​បាញ់​សម្លាប់មនុស្សនៅ​សាលា​បឋម​សិក្សា។

ការបាញ់រះនៅសាលាបឋមសិក្សារដ្ឋ តិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២១នាក់ ដោយក្នុងនោះមានកុមារ១៩នាក់ និងគ្រូបង្រៀន២នាក់។

នោះគឺជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន២០នាក់ និងមនុស្សពេញវ័យ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីជិតមួយទសវត្សរ៍មុន។

ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង សម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន ១០ នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សមាជិកព្រឹទ្ធសភាអាមេរិក សំពះអង្វរ ឲ្យធ្វើកំណែទម្រង់កាំភ្លើង ក្រោយហេតុការណ៍បាញ់សម្លាប់ ក្មេងៗសិស្សបឋម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម