ព័ត៌មានអន្ដរជាតិ
ចិន បើកទីក្រុង សៀងហៃ ឡើងវិញ បន្ទាប់ពីបិទខ្ទប់រយៈពេល ២ខែ
អាជ្ញាធរក្រុងសៀងហៃ បាននិយាយថា ពួកគេនឹងចាត់វិធានការសំខាន់ៗមួយចំនួននៅថ្ងៃពុធទី១ខែមិថុនានេះ ដើម្បីបើកទីក្រុងឡើងវិញ បន្ទាប់ពីការបិទខ្ទប់រយៈពេលពីរខែដោយសារជំងឺកូវីដ១៩ ដែលបានកាត់ផ្តាច់ដំណើរការសេដ្ឋកិច្ចជាតិ និង បង្ខាំងមនុស្សរាប់លាននាក់នៅក្នុងផ្ទះរបស់ពួកគេ។

អភិបាលរងក្រុង លោកស្រី Zong Ming បាននិយាយកាលពីថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការរីករាលដាលមេរោគក្នុងទីក្រុងនេះថា សេវាកម្មរថយន្តក្រុង និងរថភ្លើងក្រោមដីពេញលេញ នឹងត្រូវបើកឡើងវិញ ដូចជាការតភ្ជាប់ផ្លូវដែកជាមូលដ្ឋានជាមួយប្រទេសចិនផងដែរ។ អ្នកស្រីនិយាយថា “ជំងឺរាតត្បាត បានស្ថិតក្រោមការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព”។
ស្របពេលជាមួយគ្នានោះ សាលារៀននឹងបើកឡើងវិញខ្លះៗ ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្តសម្រាប់សិស្ស ហើយផ្សារទំនើប ម៉ល និងហាងលក់ថ្នាំ នឹងបន្តបើកឡើងវិញជាបណ្តើរៗ ដោយមិនឲ្យមានមនុស្សចូលលើសពី៧៥%នោះទេ។ យ៉ាងណាក្តី រោងកុន និងកន្លែងហាត់ប្រាណនឹងនៅតែបន្តបិទ។

បុគ្គលិកក្រុង កំពុងរុះរើរនាំងមួយចំនួនដែលត្រូវបានដំឡើងនៅតាមចិញ្ចើមផ្លូវ អំឡុងពេលបិទខ្ទប់។ មានមនុស្សតិចតួចបានដើរ ឬជិះកង់នៅតាមផ្លូវដែលភាគច្រើននៅតែទូលាយ។
លោក Li Qiang មន្ត្រីកំពូលមកពីបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចនៅទីក្រុងសៀងហៃ ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ដោយនិយាយថា ទីក្រុងនេះ បានបង្កើតសមិទ្ធផលសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុស តាមរយៈការតស៊ូជាបន្តបន្ទាប់។

ប៉ុន្តែមនុស្សជាងកន្លះលាននាក់នៅក្នុងទីក្រុង ដែលមានប្រជាជន២៥លាននាក់មួយនេះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅទេនៅថ្ងៃពុធនេះ ដោយសារតែករណីថ្មីៗ។
ទីក្រុងសៀងហៃ បានកត់ត្រាការឆ្លងថ្មីចំនួន ២៩ ករណីកាលពីថ្ងៃចន្ទ ដោយបន្តធ្លាក់ចុះជាលំដាប់ពីជាង ២០,០០០ ករណីក្នុងមួយថ្ងៃ កាលពីខែមេសា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VOA
ចុចអាន៖ ស្អែកនេះ សៀងហៃ នឹងចាក់វ៉ាក់សាំងកូវីដដល់ក្មេងៗបរទេសអាយុ ១២ ឆ្នាំឡើងទៅ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


