Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់សម្លាប់រង្គាលទៀតហើយនៅអាមេរិក លើកនេះ ស្លាប់ ៤នាក់និងរបួសច្រើននាក់ (មានវីដេអូ)

បានផុស

នៅ

តាមការឲ្យដឹងពីប៉ូលិស, មនុស្សចំនួន៤នាក់បានស្លាប់ និងច្រើននាក់រងរបួស បន្ទាប់ពីការបាញ់ប្រហារនៅអគារ Natalie នៃមន្ទីរពេទ្យ St. Francis ក្នុងទីក្រុង Tulsa រដ្ឋ Oklahoma កាលពីថ្ងៃពុធទី០១ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានប៉ូលិស Tulsa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងដឹងថាមានអ្នករងរបួសជាច្រើន ហើយមានអ្នកស្លាប់ច្រើននាក់”។

ប៉ូលិស​បាន​ទទួល​ទូរស័ព្ទ​ រាយការណ៍ពី​បុរស​ម្នាក់​ដើរ​កាន់​កាំភ្លើង ​ក្បែរ​ការិយាល័យ​ពេទ្យ។ នៅពេលប៉ូលិសឆ្លើយតប ស្ថានការណ៍ប្រែក្លាយទៅជាការបាញ់ប្រហារយ៉ាងសកម្ម។ នេះបើយោងតាមលោក Richard Meulenberg ប៉ូលិសក្រុង Tulsa។

ពេល​ប៉ូលិស​ចូល​ទៅ​ក្នុង​អគារ គេ​​​ឃើញ​មនុស្ស​ជា​ច្រើន​នាក់ ​ត្រូវ​បាន​​បាញ់​សម្លាប់រួចទៅហើយ។ ខ្មាន់កាំភ្លើងក៏ស្លាប់ដែរ តែគេមិនច្បាស់ទេថាតើគាត់ត្រូវបានបាញ់ដោយប៉ូលិសឬក៏យ៉ាងណា។

ស្របពេលជាមួយគ្នានោះ ប៉ូលិសបានចូលឆែកឆេរតាមបន្ទប់នៃអគារវេជ្ជសាស្រ្តកម្ពស់៥ជាន់ ដើម្បីធានាសន្តិសុខ ខណៈមូលហេតុនៃការបាញប្រហារនេះ មិនទាន់ត្រូវបានគេដឹងភ្លាមៗឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ ស្រ្តីម្នាក់ក្លាយជាវីរនារី ទប់ស្កាត់ការវាយប្រហារ កុំអីមានមនុស្សស្លាប់ច្រើននាក់ទៀតហើយនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម