ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនថា មីស៊ីលរុស្ស៊ី២គ្រាប់វាយប្រហារកក្រើកខណ្ឌពីរក្នុងទីក្រុងកៀវ
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីបានបាញ់មីស៊ីលចូលដល់ទីក្រុងកៀវពីចម្ងាយចេញពីសមុទ្រ Caspian Sea កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា និងបានផ្ទុះកក្រើកខណ្ឌពីរភាគខាងកើតរដ្ឋធានីរបស់អ៊ុយក្រែន។ កងទ័ពជើងអាកាស និងអភិបាលក្រុងអ៊ុយក្រែនបាននិយាយ។
លោកអភិបាលក្រុង Vitaly Klitschko បាននិយាយថា ផ្សែងខ្មៅងងិតហុយឡើងលើមេឃនៅខណ្ឌ Darnytskyi និង Dniprovskyi ជាយទីក្រុងកៀវ។ យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានដឹកចូលមន្ទីរពេទ្យ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការស្លាប់ទេ។

ប្រតិបត្តិករថាមពលគ្រប់គ្រងដោយរដ្ឋ Energoatom បាននិយាយតាម Telegram ថា មីស៊ីលរុស្ស៊ី១គ្រាប់បានហោះទាបមែនទែនលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំមួយនៅភាគខាងត្បូងតំបន់ Mykolaiv ហើយប្រហែលជាឆ្ពោះទៅទីក្រុងកៀវ។
យោងតាមលោក Serhiy Leshchenko ជំនួយការម្នាក់របស់ប្រធានបុគ្គលិករបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodomyr Zelenskyy បាននិយាយថា មីស៊ីលសំដៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកក្នុងទីក្រុង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់គ្រាប់មីស៊ីលទៅទីក្រុងកៀវពីចម្ងាយឆ្ងាយ និងបានបំផ្លាញរថក្រោះ T-72 ព្រមទាំងរថពាសដែកដែលត្រូវបានឧបត្ថម្ភទៅអ៊ុយក្រែនដោយប្រទេសលោកខាងលិច។
កងការពារដែនអាកាសអ៊ុយក្រែនបាននិយាយថា កងទ័ពជើងអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលនាំផ្លូវមួយវេលាម៉ោង៦ព្រឹក បន្ទាប់ពីបានកំណត់អត្តសញ្ញាណមីស៊ីលដែលកំពុងចូលមក។
មីស៊ីលទាំងនេះគឺជាមីស៊ីលដំបូងគេដែលបានវាយប្រហារចូលដល់ទីក្រុងកៀវគិតចាប់តាំងពីចុងខែមេសានៅពេលស្ត្រីជាផលិតករវិទ្យុម្នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារមីស៊ីលរុស្ស៊ីមួយគ្រាប់លើអគារដែលគាត់រស់នៅ។
«យោងតាមទិន្ន័យបឋម រុស្ស៊ីបានបាញ់មីស៊ីលពីយន្តហោះចម្បាំង Tu-95 ចេញពីសមុទ្រ Caspian Sea»។ កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ។
ទីប្រឹក្សាប្រធានាធិបតី លោក Mykhailo Podolyak បានអំពាវនាវឲ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីចំពោះការវាយប្រហារ និងឲ្យឧបត្ថម្ភសព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


