ព័ត៌មានអន្ដរជាតិ
លោក Lavrov ថា លោកខាងលិចជាអ្នកហាមមិនឲ្យ អ៊ុយក្រែន ចរចាជាមួយ រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកខាងលិចមិនអនុញ្ញាតឲ្យអ៊ុយក្រែនធ្វើកិច្ចចរចាជាមួយរុស្ស៊ីនោះទេ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សាធារណៈ Republika Srpska និងទូរទស្សន៍ RTRS លោក Lavrov ក៏បានចោទប្រកាន់លោកខាងលិចដែលដឹកនាំដោយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរថាបានបង្វែរអ៊ុយក្រែនទៅជាឧបករណ៍ប្រឆាំងរុស្ស៊ី និងធ្វើឲ្យទីក្រុងមូស្គូហត់នឿយទៅៗ ។
លោកបាននិយាយថា លោកខាងលិចបានហាមឃាត់អ៊ុយក្រែនមិនឲ្យបន្តការចរចាជាមួយរុស្ស៊ីដែលបានទទួលយកសំណើរបស់អ៊ុយក្រែនកាលពី ២ ខែមុនដើម្បីធ្វើជាមូលដ្ឋានសម្រាប់បង្កើតដំណោះស្រាយ ។

ចំណែកពាក់ព័ន្ធនឹងទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី លោក Lavrov បានអះអាងថា ការដាក់ទណ្ឌកម្មនេះកំពុងធ្វើឲ្យលោកខាងលិចទេប៉ះពាល់ខ្លាំងជាងរុស្ស៊ីទៅទៀត ជាពិសេសកញ្ចប់ទណ្ឌកម្មទី ៦ ដែលសហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃសុក្រ ។
លោក Lavrov បានសង្កត់ធ្ងន់ថា កញ្ចប់ទណ្ឌកម្មទី ៦ និងការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីតាមសមុទ្រនោះ មិនមែនធ្វើតាមការចង់បាន និងបទបញ្ជានយោបាយនោះទេ គឺយើងធ្វើតាមទីផ្សារប្រេងដែលពិភពលោកត្រូវការ ។

ជាចុងក្រោយលោករដ្ឋមន្ត្រីការបរទេសបញ្ជាក់ថា “បច្ចុប្បន្នប្រទេសរុស្ស៊ីបានងាកទៅរកដៃគូរបស់ខ្លួនដែលអាចទុកចិត្តបាន ហើយពេលនេះរុស្ស៊ីកំពុងនាំចូលផលិតផលកសិកម្មយ៉ាងច្រើន ដែលបានប្រែក្លាយប្រទេសនេះទៅជាប្រទេសកសិកម្មដ៏ធំបំផុតនៅក្នុងពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


