Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា ការវាយប្រហាររបស់ រុស្ស៊ី កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ ការបំពុលទឹក

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើតំបន់ឧស្សាហកម្មនៅភាគខាងកើតនៃប្រទេសរបស់លោក ដោយកំពុងបង្កើតការគំរាមកំហែងធ្ងន់ធ្ងរនៃការបំពុលទឹក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុងប៉ារីស ។

លោក​បាន​ចង្អុល​បង្ហាញ​ថា Donbas ជា​តំបន់​ឧស្សាហកម្ម​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក ដែល​ជា​ទីតាំង​រ៉ែ​ធ្យូងថ្ម និង​រោងចក្រ​គីមី ។

លោកបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់នេះកំពុងបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃការបំពុលដល់ទឹកក្រោមដី និងទន្លេ ក៏ដូចជាសមុទ្រ Azov និងសមុទ្រខ្មៅផងដែរ ។

លោកប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថា កងកម្លាំងរុស្ស៊ីបាននឹងកំពុងបិទផ្លូវចូលទៅកាន់សមុទ្រខ្មៅ ដែលជាផ្លូវដ៏សំខាន់សម្រាប់ការនាំចេញស្បៀងអាហារ ។

ជាចុងក្រោយលោក Zelenskyy បាននិយាយថា មនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោកកំពុងស្ថិតក្នុងការខ្វះខាតស្បៀងអាហារ និងគ្រោះទុរ្ភិក្ស ដូច្នេះរុស្ស៊ីតែម្នាក់គត់ទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាវុធដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន កំពុងដាក់លក់លើទីផ្សារងងឹត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម