Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានអ៊ុយក្រែន ប្រហែល ១ម៉ឺននាក់ ត្រូវកងទ័ពរុស្ស៊ី សម្លាប់

បានផុស

នៅ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Arestovych បាននិយាយថា ទាហានអ៊ុយក្រែនប្រហែល ១០ ០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើម នៃប្រតិបត្តិការយោធារុស្ស៊ីនៅក្នុងប្រទេស អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Oleksiy Arestovych

នៅពេលត្រូវបានសួរថាតើ ទាហានអ៊ុយក្រែន ពិតជាបាត់បង់ជីវិត ១ម៉ឺននាក់មែនទេ? លោក Arestovych បានប្រាប់ឆានែល Youtube “Feygin Live” ថា “ពិតណាស់! អ៊ីចឹងមែន”។

ការអះអាងរបស់លោក បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីជំនួយការជាន់ខ្ពស់ម្នាក់ទៀត របស់ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ BBC ថា ទាហានអ៊ុយក្រែនចន្លោះពី ១០០ទៅ ២០០ នាក់ត្រូវបានសម្លាប់ នៅសមរភូមិជួរមុខជារៀងរាល់ថ្ងៃ។

 

លោក Mykhaylo Podolyak និយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធកាំភ្លើងធំលោកខាងលិចរាប់រយទៀត ដើម្បីទប់ទល់ជាមួយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើត។ 

លោក​ក៏​បាន​បញ្ជាក់ដែរ​ថា ទីក្រុង​កៀវ ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់ ​ក្នុង​ការ​បន្តកិច្ច​ចរចា​សន្តិភាព​ជាមួយទី​ក្រុងមូស្គូនោះ​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ពូទីន ចំអកឲ្យលោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម