ព័ត៌មានអន្ដរជាតិ
ពូទីន ចំអកឲ្យលោកខាងលិច (មានវីដេអូ)
ថ្លែងអំពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច សំដៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចំអកថា វាមិនអាចទៅរួចទេ ក្នុងការទុកឲ្យប្រទេសធំបែបនេះ នៅឯកោនោះ។

លោកលើកឡើងថា “សម្រាប់ប្រទេសមួយដូចជារុស្ស៊ី វាមិនអាចទៅរួចឡើយ ដែលត្រូវហ៊ុមព័ទ្ធដោយរបងពីខាងក្រៅ ហើយយើងខ្លួនឯងក៏នឹងមិនធ្វើរបងបែបនេះ នៅជុំវិញប្រទេសរបស់យើងដែរ”។
ប្រធានាធិបតីរុស្ស៊ីក៏បានពន្យល់ដែរថា ប្រទេសនេះ នឹងមិនដែលមានសេដ្ឋកិច្ចបិទជិតនោះទេ។ ទីក្រុងមូស្គូ មិនមានបំណងដាក់ “វាំងននដែក” បែបសូវៀត នៅជុំវិញខ្លួនឡើយ ផ្ទុយទៅវិញចង់រក្សាការបើកចំហរសម្រាប់ប្រទេសណា ដែលចង់ធ្វើអាជីវកម្មជាមួយខ្លួន។ អ្នកណាដែលជ្រើសរើសមិនធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី នឹងបានត្រឹមតែប្លន់ខ្លួនឯងប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះ លោក ពូទីន ក៏បាននិយាយផងដែរ ពាក់ព័ន្ធនឹងការអះអាងដែលថា លោកជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ចំពោះការធ្វើឲ្យអតិផរណាកើនឡើងយ៉ាងគំហុកនៅក្នុងបណ្តាប្រទេសលោកខាងលិច។ លោកថា លោកមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដែលប្រទេសផ្សេងទៀតប្រឈមមុខនោះទេ។
តាមការកត់សម្គាល់របស់លោក, “នេះគឺជាលទ្ធផលនៃកំហុសរបស់ប្រទេសលោកខាងលិចដែលបានសាងជាយូរមកហើយ”។
ខណៈមន្ត្រីអាមេរិកតែងតែហៅអតិផរណាខ្ពស់ក្នុងកម្រិតបំបែកកំណត់ត្រានៅប្រទេសរបស់ពួកគេថាជា “ការដំឡើងតម្លៃរបស់លោកពូទីន” នោះ ប្រធានាធិបតីរុស្ស៊ីរូបនេះបានលែបខាយថា “ពួកគេបានហៅអតិផរណា ដោយប្រើឈ្មោះរបស់ខ្ញុំរួចទៅហើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ទាហានអ៊ុយក្រែន មួយថ្ងៃស្លាប់ដល់ទៅ ២០០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


