ព័ត៌មានអន្ដរជាតិ
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គាំទ្រការដឹកនាំរបស់លោក ពូទីន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសនៃ “ទិវារុស្ស៊ី” ដែលបានប្រារព្ធនៅថ្ងៃទី ១២ ខែមិថុនា និងបានរំឭកពីការគាំទ្ររបស់លោកចំពោះប្រទេសរុស្ស៊ីផងដែរ ចំពេលមានសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ។

កាសែត Rodong Sinmun របស់គណបក្សកាន់ពលករដែលកំពុងកាន់អំណាចបានរាយការណ៍ដោយដកស្រង់សម្ដីពីលោក គីម ដែលបាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រោមការដឹកនាំរបស់លោក ពូទីន ប្រទេសរុស្ស៊ីបានជម្នះរាល់ការលំបាក សម្រេចបាននូវសមិទ្ធិផលនៃភាពយុត្តិធម៌ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងសន្តិសុខរបស់ខ្លួន ។
លោក គីម បានបន្ថែមថា ប្រជាជនកូរ៉េខាងជើងក៏ផ្តល់ការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ប្រទេសរុស្ស៊ីផងដែរ ហើយលោកមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅជាងមុនដើម្បីការពារយុត្តិធម៌អន្តរជាតិ និងធានាសន្តិសុខពិភពលោក ។

គួរបញ្ជាក់ថា កាលពីខែមុនប្រទេសរុស្ស៊ីក៏បានវេតូដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកូរ៉េខាងជើងជុំវិញការបាញ់មីស៊ីលបាឡីស្ទីកម្តងហើយម្តងទៀតរបស់ប្រទេសនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង តែងតាំងបេសកជននុយក្លេអ៊ែរជា រដ្ឋមន្ត្រីការបរទេស និងជា ស្ត្រីដំបូងបំផុតរបស់ប្រទេស
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


