Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បើកការវាយឆ្មក់ដ៏កម្រ នៅស៊ីរី ចាប់បានមេដឹកនាំកំពូល របស់ក្រុម​ ISIS

បានផុស

នៅ

យោងតាមក្រុមចម្រុះប្រឆាំងក្រុម ISIS ដឹកនាំដោយសហរដ្ឋអាមេរិក បានឲ្យដឹងថា ការវាយឆ្មក់លើដីគោក ដ៏កម្ររបស់យោធាសហរដ្ឋអាមេរិកនៅភាគពាយ័ព្យប្រទេសស៊ីរី បានចាប់ខ្លួនមេដឹកនាំកំពូលម្នាក់របស់ក្រុម ISIS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា មិនមានការរងរបួសដល់យោធាអាមេរិក ឬមានយន្តហោះចូលរួមក្នុងការវាយឆ្មក់នេះទេ។

ប្រតិបត្តិការ Operation Inherent Resolve បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងចម្រុះ បានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ក្រុម ISIS ក្នុងអំឡុងពេលប្រតិបត្តិការនៅ ប្រទេសស៊ីរី ថ្ងៃទី១៦ខែមិថុនា។ បុគ្គលដែលត្រូវបានឃុំឃាំង គឺជាអ្នកផលិតគ្រាប់បែកពោរពេញដោយបទពិសោធន៍ និងជាអ្នកសម្របសម្រួលដែលបានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ក្រុមនេះ នៅក្នុងប្រទេសស៊ីរី”។

Operation Inherent Resolve បន្តថា “បេសកកម្មនេះ ត្រូវបានគ្រោងយ៉ាងល្អិតល្អន់ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាតវត្ថុនានា ជាពិសេសការខូចខាតដែលអាចកើតមានចំពោះជនស៊ីវិល។ មិនមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការ ឬការខូចខាតណាមួយចំពោះយន្តហោះ ឬទ្រព្យសម្បត្តិរបស់ក្រុមចម្រុះឡើយ”។

គួរបញ្ជាក់ថា ប្រតិបត្តិការជើងគោករបស់យោធាអាមេរិកនៅភាគពាយព្យប្រទេសស៊ីរី បានកំណត់គោលដៅលើមេដឹកនាំកំពូលក្រុម ISIS ជាពិសេសលោក Abu Bakr al Baghdadi ដែលបានសម្លាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ខែតុលាឆ្នាំ ២០១៩ របស់កងកម្លាំង Delta នៅជិតព្រំដែនជាមួយប្រទេសតួកគី។

អ្នកស្នងតំណែងរបស់គាត់ឈ្មោះ Abu Ibrahim al-Hashimi al-Qurayshi បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ក្នុងអំឡុងពេលនៃការវាយឆ្មក់ស្រដៀងគ្នា ក្នុងខែកុម្ភៈឆ្នាំនេះ។

Operation Inherent Resolve អះអាងថា “កងកម្លាំងចម្រុះ នឹងបន្តតាមប្រមាញ់សំណល់នៃក្រុម ISIS នៅគ្រប់ទីកន្លែងដែលពួកគេលាក់ខ្លួន ដើម្បីធានាបាននូវការបរាជ័យដ៏យូរអង្វែងរបស់ពួកគេ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ អាមេរិក កំពុងប្រមូល ភេរវករ ISIS ឲ្យទៅ ប្រយុទ្ធ នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម