ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងប្រមូលភេរវករ ISIS ឲ្យទៅប្រយុទ្ធនៅ អ៊ុយក្រែន (មានវីដេអូ)
ទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី (SVR) បានអះអាងកាលពីថ្ងៃអង្គារទី១៧ខែឧសភាថា សហរដ្ឋអាមេរិកបាននឹងកំពុងជ្រើសរើសភេរវករយ៉ាងសកម្ម យកទៅប្រយុទ្ធនៅអ៊ុយក្រែន។ នេះបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រើប្រាស់មធ្យោបាយគ្រប់យ៉ាង ដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន។

SVR បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមការស៊ើបការណ៍សម្ងាត់ដែលខ្លួនទទួលបាន សហរដ្ឋអាមេរិកកំពុងជ្រើសរើសយ៉ាងសកម្ម សូម្បីតែសមាជិកនៃអង្គការភេរវករអន្តរជាតិ រួមទាំងក្រុមរដ្ឋឥស្លាម (ISIS) ដែលហាមឃាត់នៅក្នុងសហព័ន្ធរុស្ស៊ីផងដែរ ឲ្យមកធ្វើជាទាហានស៊ីឈ្នួល ចូលរួមក្នុងអរិភាពនៅអ៊ុយក្រែន។
សេវាចារកម្មរុស្ស៊ី បានចង្អុលទៅមូលដ្ឋានយោធាអាមេរិក al-Tanf ក្នុងប្រទេសស៊ីរី ដែលមានទីតាំងនៅជិតព្រំដែនជាមួយហ្ស៊កដានី និងអ៊ីរ៉ាក់។ យោងតាមប្រភព, មូលដ្ឋាននេះ និងតំបន់ជុំវិញបានប្រែទៅជា មជ្ឈមណ្ឌលរបស់ពួកភេរវករ ជាកន្លែងដែលសកម្មប្រយុទ្ធ ISIS រហូតដល់ទៅ ៥០០ នាក់ និងក្រុមជីហាដផ្សេងទៀតត្រូវបានបង្វឹកឡើងវិញក្នុងពេលដំណាលគ្នា។

SVR អះអាងថា កាលពីខែមុន ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ៦០នាក់ដែលដោះលែងពីពន្ធនាគារគ្រប់គ្រងដោយជនជាតិឃើដស៊ីរី ត្រូវបានផ្ទេរទៅមូលដ្ឋាន al-Tanf ក្នុងគោលបំណងដើម្បីផ្ទេរជាបន្តទៅកាន់ទឹកដីអ៊ុយក្រែន។
SVR បញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលនៅ al-Tanf, ពួកសកម្មប្រយុទ្ធទាំងនោះ ត្រូវបានណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ការឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើក ទំនាក់ទំនងកម្រិតខ្ពស់ និងឧបករណ៍ឃ្លាំមើល។

ទិន្នន័យនេះបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់មធ្យោបាយគ្រប់យ៉ាងដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន ដោយមិនរាប់បញ្ចូលការឧបត្ថម្ភដល់ក្រុមភេរវករអន្តរជាតិនោះទេ។
រដ្ឋបាលអាមេរិកមិនគិតពីផលវិបាកនៃសកម្មភាពបែបនេះឡើយ សូម្បីតែនៅពេលនិយាយអំពីការគំរាមកំហែងដល់សន្តិសុខនៃសម្ព័ន្ធមិត្តអឺរ៉ុប និងសូម្បីតែដល់អាយុជីវិតរបស់ជនជាតិអាមេរិកក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោកខាងលិច ប្រើអ៊ុយក្រែនជាលេស ធ្វើសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


