ព័ត៌មានអន្ដរជាតិ
ថៃ ចូលរួមជាមួយក្រុមហ៊ុនអង់គ្លេស ផលិតវ៉ាក់សាំងកូវីដសម្រាប់តំបន់ អាស៊ីអាគ្នេយ៍
ប្រទេសថៃនិយាយថា កតិកាសញ្ញារបស់មន្ទីរពិសោធន៍ក្នុងតំបន់ជាមួយក្រុមហ៊ុនអង់គ្លេស AstraZeneca នឹងធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការផ្គត់ផ្គង់នូវអ្វីដែលទំនងជាវ៉ាក់សាំងឈានមុខគេមួយប្រឆាំងនឹងជំងឺកូវីដ១៩។
លោក Nakorn Premsri ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិថៃបាននិយាយថា ក្រុមហ៊ុន Siam Bioscience ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានចុះហត្ថលេខាលើលិខិតមួយជាមួយក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំងកូវីដ AZD1222 របស់ក្រុមហ៊ុនអង់គ្លេសចំនួន២០០លានដូស។
ក្រសួងសុខាភិបាលថៃនិងក្រុមហ៊ុន SCG ជាមួយផ្នែកវេចខ្ចប់និងផ្នែកគីមីរបស់ខ្លួនក៏ចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Nakorn បាននិយាយថា វ៉ាក់សាំងភាគច្រើននឹងត្រូវនាំចេញទៅបរទេស។
លោកបានប្រាប់ VOA ថា “ប្រទេសថៃនឹងទទួលបានតែ២៦លានដូសប៉ុណ្ណោះ។ យើងអាចស្នើសុំបន្ថែមទៀតប៉ុន្តែវាមិនមែនជាចំណែកធំទេដូច្នេះប្រហែលជាជាងពាក់កណ្តាលនៃចំនួន២០០លានដូសអាចត្រូវបាននាំចេញ”។
លោកបានបន្ថែមថា “នៅក្នុងលិខិតដែលយើងបានធ្វើរួមគ្នាជាមួយ Siam Bioscience, AstraZeneca និងក្រសួងសុខាភិបាលបានបញ្ជាក់ថា វ៉ាក់សាំងនឹងត្រូវចែកចាយទៅឲ្យប្រទេសនៅក្នុងតំបន់អាស៊ាន”។
លោក Nakorn បន្តថា ដោយសារតែអ្នកប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នឹងត្រូវការការចាក់ចំនួនពីរដូសម្នាក់នោះ វ៉ាក់សាំងចំនួន២៦លានដូសដែលថៃបានបម្រុងទុកគឺនឹងគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន១៣លាននាក់ពោលគឺស្មើនឹងប្រមាណមួយភាគប្រាំនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ។ លោកនិយាយថា វានឹងអាស្រ័យទៅលើក្រុមហ៊ុនអង់គ្លេសក្នុងការសម្រេចចិត្តថាតើត្រូវចែកចាយវ៉ាក់សាំងប៉ុន្មានទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង៦៥០លាននាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VOA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


