Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន នឹងចេញក្រៅប្រទេស ​លើក​ដំបូង​ ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយក្រែន ផ្ទុះឡើង

បានផុស

នៅ

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចអតីតរដ្ឋសូវៀតតូចៗចំនួនពីរ នៅអាស៊ីកណ្តាលក្នុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

នេះ​នឹង​ជា​ដំណើរ​ទស្សនកិច្ចទៅបរទេសលើក​ដំបូង ​របស់​មេដឹកនាំ​រុស្ស៊ី ​ចាប់​តាំង​ពី​លោកបាន​បញ្ជា​បើកការលុកលុយប្រទេសអ៊ុយក្រែន។

លោក Pavel Zarubin អ្នកឆ្លើយឆ្លងព័ត៌មានវិមានក្រឹមឡាំងនៃស្ថានីយ៍ទូរទស្សន៍រដ្ឋ Rossiya 1 បាននិយាយថា លោកពូទីន នឹងធ្វើទស្សនកិច្ចប្រទេសតាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាន ហើយបន្ទាប់មកជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo សម្រាប់កិច្ចពិភាក្សានៅទីក្រុងមូស្គូ។

នៅទីក្រុង ឌូស្ហាន់បេ លោក ពូទីន នឹងជួបជាមួយប្រធានាធិបតី តាហ្ស៊ីគីស្ថាន លោក Imomali Rakhmon ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងជាមេដឹកនាំដែលកាន់អំណាចយូរបំផុតនៃអតីតរដ្ឋសូវៀតមួយនេះ។

លោក ពូទីន (ឆ្វេង) និងប្រធានាធិបតី តាហ្ស៊ីគីស្ថាន លោក Imomali Rakhmon

ដោយឡែក នៅទីក្រុង អាសហ្គាបាត, លោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃប្រជាជាតិកាសព្យែន រួមទាំងមេដឹកនាំនៃប្រទេស អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អ៊ីរ៉ង់ និងតួកម៉េនីស្ថាន។

ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា លោក ពូទីន ក៏មានគម្រោងទៅទស្សនកិច្ចទីក្រុង គ្រុដណូ នៃប្រទេសបេឡារុសផងដែរ ដើម្បីចូលរួមក្នុងវេទិកាមួយជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ចលើក​ចុង​ក្រោយ​របស់​លោក​ពូទីន​ នៅ​ក្រៅ​ប្រទេស​រុស្ស៊ី​គឺ ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ដើម​ខែ​កុម្ភៈ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ លោក Biden ជំរុញ G7 ឲ្យឈររួមគ្នា ខណៈមេដឹកនាំ កំណត់គោលដៅលើ មាស និងតម្លៃប្រេងរបស់រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម