Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនចិន រៀបចំនាំចេញវ៉ាក់សាំងកូវីដ៤០០លានដូសចែកចាយទូទាំងពិភពលោក

បានផុស

នៅ

ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសចិនបានរៀបចំដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដជិត៤០០លានដូសទៅឲ្យប្រទេសផ្សេងៗខណៈដែលការចែកចាយទូទាំងពិភពលោកបានចាប់ផ្តើមហើយ ហើយរដ្ឋាភិបាលនានាកំពុងប្រជែងគ្នាដើម្បីទទួលបានវ៉ាក់សាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យសាធារណៈដែលចងក្រងដោយក្រុមហ៊ុនវិភាគអង់គ្លេស Airfinity និងមជ្ឍមណ្ឌលសុខភាពអន្តរជាតិ Duke បានឲ្យដឹងថា ក្រុមហ៊ុនចិនឈានមុខទាំង៣ដូចជា China National Pharmaceutical Group (Sinopharm), Sinovac Biotech និង CanSino Biologics បានធ្វើកិច្ចព្រមព្រៀងដើម្បីផ្គត់ផ្គង់វ៉ាក់សាំងទៅឲ្យបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ានិងអាស៊ី។

កិច្ចព្រមព្រៀងនេះបានកើតឡើងស្របនឹងកិច្ចសន្យាការទូតរបស់ទីក្រុងប៉េកាំងដែលថានឹងផ្តល់វ៉ាក់សាំងផលិតដោយចិនធ្វើជាទំនិញសាធារណៈជាសកលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ក្រុមអ្នកជំនាញនិយាយថា ឆន្ទៈនយោបាយនិងសមត្ថភាពឧស្សាហកម្មមានន័យថា ប្រទេសចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ។ ប៉ុន្តែសំណួរនៅតែមានអំពីប្រសិទ្ធភាពវ៉ាក់សាំងនិងតម្លាភាពទិន្នន័យក៏ដូចជារបៀបដែលទីក្រុងប៉េកាំងនឹងធ្វើឲ្យមានតុល្យភាពរវាងគោលបំណងរបស់ខ្លួននៅឯបរទេសជាមួយនឹងការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងស្រុករបស់ខ្លួនចំនួន១.៤ពាន់លាននាក់ផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍ មន្ត្រីសុខាភិបាលបាននិយាយថា ប្រទេសចិនមិនទាន់អនុម័តលើបេក្ខជនវ៉ាក់សាំងដែលផលិតក្នុងស្រុកសម្រាប់ការប្រើប្រាស់ទូទៅនៅឡើយទេប៉ុន្តែបេក្ខជនវ៉ា់ក់សាំងខ្លះបានបញ្ចេញទិន្នន័យគ្រប់គ្រាន់ពីការសាកល្បងដំណាក់កាលទី៣របស់ពួកគេសម្រាប់ការវិភាគបណ្តោះអាសន្នហើយបញ្ជូនទិន្នន័យទៅនិយតករសម្រាប់ការពិនិត្យឡើងវិញឈរលើមូលដ្ឋានដាក់ចេញឲ្យប្រើប្រាស់រួចទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងដែលបង្កើតដោយចិនបានចាប់ផ្តើមដឹកជញ្ជូនទៅទូទាំងពិភពលោករួចទៅហើយខណៈបណ្តាប្រទេសដែលបានជួយធ្វើការសាកល្បងជាមួយក្រុមហ៊ុនចិនគឺស្ថិតក្នុងចំណោមអ្នកដែលនឹងទទួលបានវ៉ាក់សាំងមុនគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ចិន មានកាដូពិសេសជូនប្រជាជនសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចុចអាន៖ អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់​ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម