ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាឲ្យបន្តប្រតិបត្តិការយោធា បន្ទាប់ពីដណ្តើមបានតំបន់ Lugansk (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី០៤ខែកក្កដា បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ជំរុញការវាយលុករបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ជាបន្តទៀត បន្ទាប់ពីកងទ័ពបានកាន់កាប់តំបន់ Lugansk ទាំងមូល។

លោកពូទីន បានប្រាប់លោក Shoigu ថា “អង្គភាពយោធា រួមទាំងក្រុមបូព៌ា និងក្រុមខាងលិច ត្រូវតែបំពេញភារកិច្ចរបស់ពួកគេតាមផែនការដែលបានអនុម័តពីមុន។ ខ្ញុំសង្ឃឹមថា អ្វីៗនឹងបន្តក្នុងទិសដៅរបស់ពួកគេ ដូចដែលបានកើតឡើងនៅ Luhansk”។
ដោយឡែក លោក Shoigu បានប្រាប់លោក ពូទីន កាលពីចុងសប្តាហ៍នេះថា កងកម្លាំងរបស់ទីក្រុងមូស្គូឥឡូវនេះ បានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ដែលនេះជាជ័យជម្នះដ៏សំខាន់សម្រាប់វិមានក្រឹមឡាំង ក្នុងរយៈពេលជាង ៤ខែបន្ទាប់ពីមេដឹកនាំរបស់ខ្លួន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ លោក ពូទីន បានប្រាប់ឲ្យ កងទ័ពដែលចូលរួមក្នុងយុទ្ធនាការនៅ Luhansk គួរតែសម្រាកសិន និងកសាងសមត្ថភាពប្រយុទ្ធរបស់ពួកគេជាថ្មី។
គួរបញ្ជាក់ថា បន្ទាប់ពីបោះបង់គោលដៅដំបូងរបស់ខ្លួន ក្នុងការដណ្តើមយករដ្ឋធានី កៀវ ក្រោយមានការតស៊ូ យ៉ាងស្វិតស្វាញពីសំណាក់អ៊ុយក្រែន, រុស្ស៊ីបានបង្វែរកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការដណ្តើមយកតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន វិញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Moscow Times
ចុចអាន៖ វិមានក្រឹមឡាំង៖ អ៊ុយក្រែន ត្រូវតែទទួលយក រាល់លក្ខខណ្ឌរបស់ រុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


