ព័ត៌មានអន្ដរជាតិ
លោក Zelensky យកអតីតមេ ណាតូ ធ្វើជាទីប្រឹក្សាកំពូល (មានវីដេអូ)
អតីតនាយករដ្ឋមន្ត្រីដាណឺម៉ាក និងជាអគ្គលេខាធិការអង្គការណាតូលោក Anders Fogh Rasmussen បានទទួលយកតួនាទីថ្មីជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។

នៅក្នុងការងារថ្មីនេះដែរ លោក Rasmussen បានចុះទៅមើលទីក្រុង Irpen របស់អ៊ុយក្រែន មុនពេលចូលរួមជាមួយជួររដ្ឋាភិបាលទីក្រុងកៀវរបស់លោក Zelensky ក្នុងនាមជាសមាជិកនៃក្រុមអ្នកជំនាញអន្តរជាតិដែលនឹងផ្តល់ដំបូន្មានដល់មេដឹកនាំអ៊ុយក្រែនអំពី “ការធានាសុវត្ថិភាព” សម្រាប់ប្រទេសដែលកំពុងការវាយលុកមួយនេះ ។
ចំណែកនៅក្នុងសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងបេសកកម្មថ្មីនេះ លោក Rasmussen បាននិយាយថា “ក្រុមការងាររបស់លោកនឹងពិនិត្យមើលពីរបៀបដែលដៃគូរបស់អ៊ុយក្រែនអាចជួយពង្រឹង និងកសាងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនឡើងវិញដើម្បីបញ្ចៀសសង្គ្រាមលុកលុយនាពេលអនាគត” ។

ទន្ទឹមនោះ នេះមិនមែនជាលើកទីមួយទេ ដែលលោក Rasmussen ជួយប្រធានាធិបតីអ៊ុយក្រែន ខណៈនៅឆ្នាំ ២០១៦ អតីតអគ្គលេខាធិការអង្គការណាតូរូបនេះត្រូវបានជួលដោយលោកប្រធានាធិបតី Petro Poroshenko ឲ្យធ្វើជាទីប្រឹក្សាផងដែរ ។
ជាច្រើនឆ្នាំមកនេះ លោក Rasmussen បានធ្វើសេចក្តីថ្លែងការណ៍ជាច្រើនប្រឆាំងនឹងរុស្ស៊ី ដោយបានហៅរដ្ឋាភិបាលទីក្រុងមូស្គូថាជា “សត្រូវយុទ្ធសាស្ត្រ” និងបានអះអាងថា រុស្ស៊ីនឹងលុកលុយរដ្ឋបាល់ទិក ហើយមានតែណាតូប៉ុណ្ណោះដែលអាចបញ្ឈប់រឿងនេះបាន ។

ជាងនេះទៅទៀត លោក Rasmussen ក៏បានបញ្ចេញយោបល់ដែរថា លោកខាងលិចបានបង្កកំហុសក្នុងការមិនផ្តល់ផ្លូវច្បាស់លាស់ឲ្យប្រទេសហ្សកហ្ស៊ី និងអ៊ុយក្រែនសម្រាប់សមាជិកភាពណាតូ ហើយទាក់ទិននឹងជម្លោះក្នុងប្រទេសអ៊ុយក្រែន លោក Rasmussen បានស្នើថា លោកខាងលិចមិនអាចឲ្យរុស្ស៊ីឈ្នះបានឡើយ ។
គួរបញ្ជាក់ថា លោក Anders Fogh Rasmussen បានចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីដាណឺម៉ាកក្នុងឆ្នាំ ២០០៩ ដើម្បីក្លាយជាអគ្គលេខាធិការអង្គការណាតូ ហើយចាប់តាំងពីបានចាកចេញពីមុខតំណែងជាប្រធានណាតូក្នុងឆ្នាំ ២០១៤ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើប្រទេសលីប៊ីក្នុងឆ្នាំ ២០១១ ដែលនាំឲ្យប្រទេសចូលទៅក្នុងសង្រ្គាមស៊ីវិល, លោក Rasmussen បានធ្វើការជាអ្នកប្រឹក្សានយោបាយនៅក្រុមហ៊ុន Rasmussen Global ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ប្រាប់ទីក្រុងបន្ទាប់ដែល រុស្ស៊ី នឹងបើកការវាយលុក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


