ព័ត៌មានអន្ដរជាតិ
នាវាមុជទឹកមីយ៉ាន់ម៉ា ២គ្រឿង ចូលរួមសមយុទ្ធយោធានៅ រ៉ាឃីន បង្ហាញពីយុទ្ធសាស្ត្ររួមគ្នា ៣ប្រភេទ
ប្រភពព័ត៌មានបានឱ្យដឹងថា (Min Yaeteng Kathu – Min Yae Kyaw Tin) នាវាមុជទឹកចំនួន ២គ្រឿងរបស់មីយ៉ាន់ម៉ាចូលរួមសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅឆ្នេរសមុទ្ររ៉ាឃីន ស្ថិតក្រោមយុទ្ធសាស្ត្ររួមគ្នា ៣ប្រភេទ គឺនាវាចម្បាំង នាវាមុជទឹក និងយន្តហោះ។

កាលពីថ្ងៃទី៥ ខែកក្កដា លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋក្នុងឋានៈជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានចូលរួមសមយុទ្ធដែនសមុទ្រ (Sea Shield-2022) ដែលធ្វើឡើងនៅឆ្នេរសមុទ្រនៃរដ្ឋរ៉ាឃីន ក្នុងឈូងសមុទ្រ Bengalដោយមាននាវាចម្បាំងចំនួន ២០គ្រឿង និងឧទ្ធម្ភាគចក្រទ័ពអាកាសមួយចំនួនចូលរួមក្នុងសមយុទ្ធនេះផងដែរ។

ការធ្វើសមយុទ្ធដែនសមុទ្រ Sea Shield-2022នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ចំណុចលេចធ្លោនៃសមយុទ្ធនៅឆ្នាំនេះ គឺការហ្វឹកហ្វឺនសមរភូមិប្រយុទ្ធរួមគ្នា ៣ប្រភេទ (Three Dimensional Combat Ready Navy ) រវាងនាវាចម្បាំង នាវាមុជទឹក និងយន្តហោះ៕
អត្ថបទ៖ គង់ សំអាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


