ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី រងការគំរាម បន្ទាប់ពីលោក Abe ត្រូវគេបាញ់សម្លាប់
បុរសអាយុ ៤៥ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រទី០៨ខែកក្កដា ពីបទសង្ស័យថា គាត់ជាប់ពាក់ព័ន្ធក្នុងការញុះញង់ឲ្យមានអំពើហិង្សាលើនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong។

ប៉ូលិសនិយាយថា ពួកគេបានទទួលរបាយការណ៍មួយនៅម៉ោងប្រហែល ៣:១០ រសៀលថ្ងៃសុក្រ ទាក់ទងនឹងការគំរាមកំហែង ញុះញង់ឲ្យមានអំពើហិង្សាលើនាយករដ្ឋមន្ត្រី។
ការគំរាមកំហែងនេះ គឺធ្វើឡើងនៅក្នុងការ Comment លើទំព័រ Facebook របស់ CNA ដែលបង្ហោះអំពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។
តាមរយៈការស៊ើបអង្កេត មន្ត្រីពីនាយកដ្ឋាននគរបាលកណ្តាលសិង្ហបុរី បានកំណត់អត្តសញ្ញាណអ្នកប្រើ Facebook បាន។

ប៉ូលិសនិយាយថា បុរសម្នាក់ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៥ម៉ោងបន្ទាប់ពីទទួលបានរបាយការណ៍។ ប៉ូលិសបន្ថែមថា Laptop មួយគ្រឿង Tablet មួយគ្រឿង និងទូរសព្ទដៃ ៤គ្រឿង ត្រូវបានរឹបអូស ខណៈការស៊ើបអង្កេតកំពុងបន្ត។
គួរបញ្ជាក់ថា នៅសិង្ហបុរី ជនណាដែលត្រូវបានកាត់ទោសពីបទល្មើស នៃការបង្កើត ឬការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិច ដែលញុះញង់ឲ្យមានអំពើហិង្សា គឺអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅប្រាំឆ្នាំ ឬពិន័យជាប្រាក់ ឬទាំងពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កាលបរិច្ឆេទ រៀបចំពិធីបុណ្យសពលោក Abe ត្រូវបានប្រកាស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ