ព័ត៌មានអន្ដរជាតិ
ស្រីលង្កាជ្រើសរើសប្រធានាធិបតីថ្មីសប្តាហ៍ក្រោយចំពេលវិបត្តិធ្ងន់ធ្ងរ
រដ្ឋសភារបស់ប្រទេសស្រីលង្កានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ បន្ទាប់ពីមហាបាតុកម្មឥតឈប់ឈរបានជំរុញឲ្យប្រធានាធិបតីបច្ចប្បន្ន និងនាយករដ្ឋមន្ត្រីដែលត្រូវជាបងប្រុសបង្កើតរបស់ប្រធានាធិបតីលាលែងពីតំណែងចំពេលវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត។
ប្រធានាធិបតី លោក Gotabaya Rajapaksa គ្រោងដាក់ពាក្យលាលែងពីតំណែងនាថ្ងៃពុធស្អែកនេះ។ បងប្រុសបង្កើតរបស់លោកដែលជានាយករដ្ឋមន្ត្រី និងក្មួយប្រុសជារដ្ឋមន្ត្រីបានលាឈប់កាលពីប៉ុន្មានខែមុន ខណៈពេលស្រីលង្កាបានចាប់ផ្តើមខ្វះឥន្ធនៈ ប្រេង ម្ហូបអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតគិតចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។

សមាជិកសភា លោក Mahinda Yapa Abeywardena បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សភានឹងធ្វើការកោះប្រជុំឡើងវិញនាថ្ងៃសុក្រនេះ ហើយនឹងធ្វើការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេល៥ថ្ងៃក្រោយ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា ៖«អំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំគណបក្សដែលបានធ្វើនៅថ្ងៃនេះ បានឯកភាពគ្នាថា នេះគឺពិតជាសំខាន់ណាស់ដើម្បីធានាបាននូវរដ្ឋាភិបាលថ្មីមួយចូលរួមគ្រប់គណបក្សទាំងអស់ឲ្យស្របតាមរដ្ឋធម្មនុញ្ញ»។
«គណបក្សកាន់អំណាចបាននិយាយថា លោកនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការលាលែង ហើយតែងតាំងរដ្ឋាភិបាលថ្មីដែលចូលរួមគ្រប់គណបក្សនយោបាយ»។
លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលទើបចូលកាន់តំណែង ហើយគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកក្លាយជាកន្លែងតវ៉ាបាននិយាយថា លោកនឹងលាលែងពីតំណែង។ ការិយាល័យរបស់លោកបាននិយាយថា លោក Rajapaksa បានបញ្ជាក់ពីផែនការលាឈប់របស់លោកហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


