ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងស្រីលង្កាដកខ្លួនពីការប្រជែងតំណែងប្រធានាធិបតី
មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសស្រីលង្កា លោក Sajith Premadasa នៅថ្ងៃអង្គារ៍ ទី១៩ ខែកក្កកានេះបានប្រកាសពីការដកខ្លួនចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបានសន្យាគាំទ្រដល់បេក្ខភាពជាគូប្រជែង។
សិស្ស និស្សិត និងក្រុមតវ៉ាផ្សេងៗទៀតបានធ្វើការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់លោក Ranil Wickremesinghe ខណៈតំណាងរាស្ត្របានជួបជុំគ្នានៅសភាដើម្បីសម្រេចបេក្ខភាពចុងក្រោយដែលនឹងត្រូវបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីនាថ្ងៃពុធស្អែកនេះ។ ហ្វូងអ្នកតវ៉ាបានមើលឃើញលោក Wickremesinghe ជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Gotabaya Rajapaksa ដែលបានលាលែងពីតំណែងទាំងបង្ខំ។
លោក Premadasa បានសរសេរនៅលើ Twitter ថា ៖«ដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជនដែលខ្ញុំស្រឡាញ់ ខ្ញុំសូមដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី»។
លោកបានបន្ថែមថា គណបក្សប្រឆាំងធំបំផុតរបស់លោកគឺ Samagi Jana Balawegaya និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូប្រឆាំងនឹងធ្វើការរួមគ្នាដើម្បីគាំទ្រលោក Dullas Alahapperuma ឲ្យទទួលបានជ័យជម្នះ។
អតីតអ្នកសារព័ត៌មាន Alahapperuma ជាសមាជិកសភារបស់គណបក្សកំពុងកាន់អំណាច និងជាអ្នកនៅពីក្រោយអំណាចគ្រួសារ Rajapaksa ដែលលេចធ្លោក្នុងនយោបាយរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។ លោកត្រូវបានគេមើលឃើញថា ទំនងជាអ្នកតវ៉ាទទួលយកច្រើនជាងលោក Wickremesinghe។
លោក Wickremesinghe ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី៦លើកមកហើយមុនពេលទទួលតំណែងជាប្រធានាធិបតីស្តីទីកាលពីសប្តាហ៍មុន បន្ទាប់ពីធ្វើការបះបោរដ៏ល្បីល្បាញប្រឆាំងនឹងតម្លៃទំនិញខ្ពស់ និងកង្វះខាតស្បៀងអាហារ សម្ភារប្រើប្រាស់ចាំបាច់ និងប្រេងឥន្ធនៈដែលបង្ខំលោកប្រធានាធិបតី Rajapaksa លាលែងពីតំណែង និងបានភៀសខ្លួនទៅប្រទេសសិង្ហបុរី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


