ព័ត៌មានអន្ដរជាតិ
ចិន ផ្លែផ្កាឲ្យ អាមេរិក ថា សង្គ្រាមត្រជាក់ថ្មីនឹងមិនមានប្រទេសណាឈ្នះឡើយ
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក Qin Gang បាននិយាយនៅឯវេទិកាសន្តិសុខ Aspen ថា មិនមានប្រទេសណាដែលចង់មានសង្រ្គាមត្រជាក់ថ្មីនោះទេ ព្រោះគ្មានប្រទេសណាមួយជាអ្នកឈ្នះឡើយ ។

លោក Qin បាននិយាយកាលពីថ្ងៃពុធថា “វាថែមទាំងអាចនាំទៅរកផលវិបាក ក៏ដូចជាមិនអាចទទួលយកបានសម្រាប់ពិភពលោកទាំងមូលផងដែរ ។ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្លាប់បានសង្កត់ធ្ងន់ជាច្រើនលើកហើយថា ប្រទេសរបស់លោកមិនស្វែងរកការប្រឈមមុខដាក់គ្នាបន្ថែមទៀតជាមួយប្រទេសចិននោះទេ” ។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា “គន្លឹះសំខាន់នោះគឺមេដឹកនាំពិភពលោកត្រូវតែគោរពពាក្យសម្តីស្របនឹងសកម្មភាព ។ យើងសង្ឃឹមថា ភាគីអាមេរិកនឹងធ្វើការធានាឡើងវិញអំពីយុទ្ធសាស្ត្រនេះ ស្របពេលដែលទីក្រុងប៉េកាំងក៏មិនមានចេតនាណាមួយចង់កាច់កង់លើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ជាតិផងដែរ” ។

លោក Qin បញ្ជាក់ថា “ក្នុងនាមជាឯកអគ្គរដ្ឋទូត ខ្ញុំដឹងពីទំនួលខុសត្រូវរបស់ខ្ញុំ ។ ការងាររបស់ខ្ញុំគឺត្រូវអនុវត្តតាមការយោគយល់គ្នាទៅវិញទៅមកដ៏សំខាន់រវាងប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Joe Biden ដើម្បីធ្វើឲ្យប្រាកដថា ទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព គ្រប់គ្រង និងស្ថាបនា ហើយយើងក៏ចង់កសាងទំនុកចិត្ត ការគោរព និងកាត់បន្ថយការយល់ច្រឡំ ក៏ដូចជាការគិតខុសណាមួយផងដែរ” ។
ជាចុងក្រោយលោកឯកអគ្គរដ្ឋទូតបានចង្អុលបង្ហាញទៀតថា ប្រទេសទាំងពីរមានភាពខុសប្លែកគ្នា ហើយសុំឲ្យអាមេរិកកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក៏ដូចជាធ្វើឲ្យខូចផលប្រយោជន៍របស់ប្រទេសចិន ហើយក្នុងនាមជាអ្នកការទូត យើងត្រូវក្រោកឈរឡើងដើម្បីនិយាយថា ទេ ដើម្បីការពារផលប្រយោជន៍របស់យើង ព្រោះនេះជាការងាររបស់អ្នកការទូតគ្រប់រូប” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ឲ្យអឺរ៉ុបប្រាប់ចំៗអាវុធដែល អ៊ុយក្រែន ត្រូវការ ដើម្បីងាយស្រួលផលិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


