ព័ត៌មានអន្ដរជាតិ
វៀតណាម តេស្តវ៉ាក់សាំង Nano Covax របស់ខ្លួនលើពលរដ្ឋស្ម័គ្រចិត្តជាលើកទី២
ពលរដ្ឋវៀតណាមស្ម័គ្រចិត្តសរុប ១៧នាក់ទៀត បានចាក់សាកល្បងវ៉ាក់សាំងផលិតក្នុងស្រុករបស់ខ្លួន នៅឯមន្ទីរពេទ្យយោធា កាលពីថ្ងៃពុធម្សិលមិញ ខណៈវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់វៀតណាម ត្រូវរដ្ឋាភិបាលប្រទេសនេះឲ្យឈ្មោះថា Nano Covax។

នេះត្រូវចាត់ទុកជាលើកទី២ នៃការតេស្តវ៉ាក់សាំងផលិតក្នុងស្រុករបស់វៀតណាម ផ្ទាល់ទៅលើមនុស្ស ដោយកាលពីថ្ងៃ ១៧ កន្លងទៅ ពលរដ្ឋវៀតណាម ៣នាក់ បានចាក់សាកល្បងវ៉ាក់សាំងថ្មីនេះមុនគេ ហើយត្រូវគេរាយការណ៍ថា មកទល់នឹងពេលនេះសុខភាពរបសពួកគេទាំងបីនាក់ គឺល្អធម្មតា។
តាមផែនការ ដំណាក់កាលតេស្តវ៉ាក់សាំងរបស់វៀតណាម ទាំងទី១ និងទី២ ត្រូវការពេលវេលាយ៉ាងហោចណាស់ ៤ខែដើម្បីតាមដានលទ្ធផល ខណៈការតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយ គឺត្រូវប្រើពេល ៨ខែ ខណៈនៅឆ្នាំ ២០២១ ខាងមុខ វៀតណាម នឹងប្រមូលព័ត៌មានទាំងអស់ដើម្បីសម្រេចដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង Nano Covax ជាផ្លូវការ។
បន្ថែមពីលើនេះ វៀតណាម បានចរចាជាមួយក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង Covid-19 ជាច្រើនជុំវិញពិភពលោកដើម្បីទិញវ៉ាក់សាំងផ្តល់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនសម្រាប់ការពាររលករាតត្បាតក្នុងប្រទេសផងដែរ។
ស្របពេលជាមួយដំណើរការតេស្តវ៉ាក់សាំងកំពុងរលូន នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ វៀតណាម នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ សរុប ៦ករណីថ្មី ដោយសុទ្ធសឹងជាករណីនាំចូល នាំឲ្យនាយករដ្ឋមន្ត្រីប្រទេសនេះ លោក Nguyen Xuan Phuc បានជំរុញឲ្យក្រុមអ្នកស្រាវជ្រាវពន្លឿនការតេស្តវ៉ាក់សាំងឲ្យបានឆាប់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


