ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា លោក Putin កំពុងងាកទៅរកផែនការ D ក្នុងសង្គ្រាមអ៊ុយក្រែន
កាលពីថ្ងៃសុក្រទី២៩ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា រុស្ស៊ីកំពុងបរាជ័យក្នុងតំបន់ជាច្រើន ក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយលោកប្រធានាធិបតី Putin អាចនឹងស្វែងរកការផ្លាស់ប្តូរយុទ្ធសាស្រ្តម្តងទៀត។

លោក Wallace បានប្រាប់ទូរទស្សន៍ Sky News ថា “ពេលនេះ រុស្ស៊ីកំពុងបរាជ័យ នៅលើដី ក្នុងតំបន់ជាច្រើន។ ផែនការ A, B, និង C របស់លោក Putin បានបរាជ័យ ហើយគាត់ប្រហែលជាសម្លឹងងាកទៅរកផែនការ D”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wallace មិនបានបញ្ជាក់ទេថា ផែនការ D របស់លោក Putin គឺជាអ្វី។
ក្រោយការលើកឡើងរបស់លោក Wallace មិនបានប៉ុន្មានផង ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS ផលិតដោយសហរដ្ឋអាមេរិក វាយប្រហារពន្ធនាគារមួយនៅក្នុងទឹកដីកាន់កាប់របស់ក្រុមបំបែកខ្លួន ដោយសម្លាប់អ្នកទោសសង្គ្រាមខ្លួនឯងចំនួន ៤០ នាក់ និងបណ្តាលឲ្យមនុស្ស ៧៥ នាក់រងរបួស។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួនថា “ការវាយប្រហារដោយមីស៊ីលបាញ់ចេញពីប្រព័ន្ធរ៉ុកកែតពហុមុខងារ ដែលផលិតដោយសហរដ្ឋអាមេរិក (HIMARS) ត្រូវបានធ្វើឡើង នៅលើមណ្ឌលឃុំឃាំង មុនការកាត់ក្តី នៅក្នុងតំបន់ Olenivka ជាដែលកន្លែងដែលអ្នកទោសយោធាអ៊ុយក្រែន រួមទាំងអ្នកប្រយុទ្ធមកពីកងវរសេនាតូច Azov ផងដែរ កំពុងត្រូវបានឃុំឃាំង”។
របាយការណ៍បានបន្ថែមថា ជាលទ្ធផលនៃការវាយប្រហារ អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៤០នាក់ត្រូវបានសម្លាប់ និង ៧៥នាក់រងរបួស ហើយបុគ្គលិកពន្ធនាគារ ៨ នាក់ក៏ត្រូវរបួសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីល វាយប្រហារពន្ធនាគារ សម្លាប់អ្នកទោសសង្គ្រាមខ្លួន ឯង ៤០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


