Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោកស្រី Pelosi កំពុងធ្វើឲ្យ អាមេរិក ជួបផលវិបាកជាសកល

បានផុស

នៅ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងជាអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងជួបផលវិបាកជាសកលធ្ងន់ធ្ងរ ក៏ដូចជាស្ថានភាពសន្តិសុខនៅអាស៊ីកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ។

លោក Dmitry Medvedev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev បាន​បន្ត​ថា “ផលវិបាកធ្ងន់ធ្ងរជាងនេះទៅទៀតនៅលើសកលលោកសម្រាប់ដំណើររបស់លោកស្រី Pelosi នោះគឺ តម្រូវការទីផ្សារនឹងធ្លាក់ចុះ តម្លៃគ្រឿងទេស និងប្រេងសាំងនឹងឡើងថ្លៃ ដោយសារតែចិនដាក់កម្រិតពាណិជ្ជកម្មជាមួយតៃវ៉ាន់” ។

អតីតប្រធានាធិបតីរូបនេះបញ្ជាក់ទៀតថា “ដំណើរទស្សនកិច្ចបែបនេះត្រូវបានគ្រោងទុកជាមុនទៅហើយ ហើយសេណារីយ៉ូក៏ត្រូវបានសរសេររៀបរៀងឡើងផងដែរ ហើយវាមិនមានអ្វីក្រៅពីការសម្ដែងល្ខោនរបស់អាមេរិកនោះទេ” ។

លោកស្រី Pelosi បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់តំបន់អាស៊ី ទោះបីជាមានការព្រមានជាច្រើនពីទីក្រុងប៉េកាំងក៏ដោយ ។

ទីក្រុងប៉េកាំងបាននិយាយថា ទង្វើបែបនេះគឺជាការញុះញង់ធ្វើឲ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជារំលោភលើគោលនយោបាយចិនតែមួយផងដែរ ហើយជាការឆ្លើយតប បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះហើយ ​ចិន​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​នឹង​ការ​បាញ់​គ្រាប់​ពិតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោកស្រី Pelosi ទៅដល់ ជប៉ុន ពិភាក្សាលើភាពតានតឹង ចិន-អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម