ព័ត៌មានអន្ដរជាតិ
ទិដ្ឋភាព ក្រោយអគ្គិភ័យឆាបឆេះព្រះវិហារ ដែលមានមនុស្ស ៥០០០នាក់ កំពុងអធិដ្ឋាន នៅ អេហ្ស៊ីប
អ្នកគោរពបូជាចំនួន៤១នាក់ ដែលភាគច្រើនជាកុមារ បានបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យបានឆាបឆេះព្រះវិហារមួយ នៅប្រទេសអេហ្ស៊ីប។

មនុស្ស៤៥នាក់ផ្សេងទៀតបានរងរបួស ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Giza។
ប្រភពសន្តិសុខនិយាយថា អគ្គិភ័យបានឆាបឆេះ ខណៈអ្នកថ្វាយបង្គំប្រមាណ ៥០០០នាក់ បានប្រមូលផ្តុំគ្នាអធិដ្ឋាន នៅឯព្រះវិហារ Abu Sifin ក្នុងសង្កាត់ Imbaba ដែលបណ្តាលឲ្យមានការរត់ជាន់គ្នា។

អ្នកថ្វាយបង្គំ បានប្រមូលផ្តុំគ្នាដើម្បីអបអរពិធីបុណ្យ Feast of the Assumption of Mary ដែលជាកាលបរិច្ឆេទដ៏បរិសុទ្ធបំផុតមួយ នៅក្នុងប្រតិទិនគ្រីស្ទាន។
ចំនួនអ្នកស្លាប់ដំបូងត្រូវបានគេគិតថាមាន ៣៥នាក់ ប៉ុន្តែពេលរសៀល AFP រាយការណ៍ថា បានកើនឡើងដល់ ៣៥នាក់ ខណៈចំនួនអ្នករងរបួស ត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី ១៤ ទៅ ៤៥នាក់។

ប៉ូលិសនិយាយថា ការស៊ើបអង្កេតដំបូងបានស្តីបន្ទោសទៅការឆ្លងចរន្តអគ្គិសនី ដែលបង្កជាគ្រោះអគ្គិភ័យនេះ។
ខាងក្រោមនេះគឺជាទិដ្ឋភាព បន្ទាប់ពីគ្រោះអគ្គិភ័យដ៏បំផ្លិចបំផ្លាញ៖




សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


