ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងថា រុស្ស៊ី បោះបង់ចោល ទាហាន២ម៉ឺន នាក់នៅក្បែរទីក្រុង Kherson (មានវីដេអូ)
ប្រទេសរុស្សី បានបោះបង់ទាហាន ២០ ០០០នាក់ នៅក្បែរទីក្រុង Kherson ចំពេលមានការវាយប្រហារតបតពីអ៊ុយក្រែន។ នេះបើយោងតាមការអះអាងពីអភិបាលក្នុងតំបន់នៅក្បែរនោះ។
លោក Vitaly Kim អភិបាលតំបន់ Mykolayiv បាននិយាយថា រុស្ស៊ីកំពុងផ្លាស់ប្តូរទីតាំងបញ្ជាការ នៅច្រាំងខាងលិចនៃទន្លេ Dnipro ទៅភាគខាងកើត ដោយទុកចោលទាហានរបស់វិមានក្រឹមឡាំង។
អ៊ុយក្រែន បានបំផ្ទុះស្ពានទាំងបី ឆ្លងទន្លេដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នេះមានន័យថា ទាហានរបស់រុស្ស៊ីនៅច្រាំងខាងលិច មិនមានមធ្យោបាយងាយស្រួលក្នុងការផ្គត់ផ្គង់ ពង្រឹង ឬដកថយឡើយ ខណៈទាហានរបស់ទីក្រុង កៀវ បន្តការវាយប្រហារ។
លោក Kim អភិបាលតំបន់ Mykolaiv ដែលស្ថិតនៅច្រាំងទន្លេខាងលិច បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការរុស្ស៊ីឥឡូវនេះ បានចាប់ផ្តើមដកថយហើយ ដែលទំនងជាខ្លាចការចាប់ខ្លួន ឬស្លាប់នៅក្នុងដៃរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា ទីក្រុង Kherson ត្រូវកងកម្លាំងរុស្ស៊ីដណ្តើមបានកាលពីខែមីនា ពេលដែលទាហានរបស់លោកពូទីន សម្រុកចេញពីតំបន់គ្រីមៀ និងវាយយកតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។
វាជាទីក្រុងដ៏សំខាន់ផ្នែកយុទ្ធសាស្ត្រ ដោយសារវាលាតសន្ធឹងតាមដងទន្លេ Dnipro ដែលបែងចែកអ៊ុយក្រែនជាពីរ ហើយស្ថិតនៅជិតឆ្នេរសមុទ្រខ្មៅ ដែលភ្ជាប់អ៊ុយក្រែនទៅនឹងផ្លូវពាណិជ្ជកម្មសមុទ្រដ៏មានតម្លៃ។
ទីក្រុងនេះក៏មានតម្លៃជានិមិត្តរូបដ៏ធំផងដែរ ព្រោះវាជាទីក្រុងក្នុងតំបន់តែមួយគត់ ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរបស់លោក ពូទីន ក្នុងអំឡុងពេលការលុកលុយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រមុខសន្តិសុខអ៊ុយក្រែនច្រើនរូប “ក្បត់ជាតិ” ត្រូវលោក Zelensky បណ្តេញចេញពីតំណែង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


