ព័ត៌មានអន្ដរជាតិ
ក្រោយស្វាមីជាសះស្បើយ ពេលនេះជំទាវទី ១ Jill Biden ឆ្លងកូវីដវិញម្ដង
ជំទាវទីមួយ Jill Biden បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃអង្គារ បន្ទាប់ពីស្វាមីរបស់ លោកស្រីគឺ ប្រធានាធិបតី Joe Biden ទើបតែបញ្ចប់ការធ្វើចត្តាឡីស័ក ក្រោយជាសះស្បើយកាលពីពេលថ្មីៗនេះ ។
បើតាមលោកស្រី Elizabeth Alexander នាយកផ្នែកទំនាក់ទំនងបាននិយាយថា “បើទោះជាលោកស្រីបានធ្វើតេស្តអវិជ្ជមានជាបន្តបន្ទាប់ អំឡុងការធ្វើតេស្តរហ័សជាប្រចាំថ្ងៃក៏ដោយ ប៉ុន្តែក្រោយមកជំទាវទីមួយវ័យ ៧១ ឆ្នាំរូបនេះ បាន ចាប់ផ្ដើមមានរោគសញ្ញាដូចជា គ្រុនក្ដៅ និងផ្ដាសាយនៅពេលល្ងាច ហើយនៅពេលធ្វើតេស្តម៉ាស៊ីនធំ PCR ទើបរកឃើញថាលោកស្រីវិជ្ជមានកូវីដ“ ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះលោកស្រី Jill Biden មានរោគសញ្ញាស្រាល និងមិនគួរឲ្យបារម្ភទេ ។ លោកស្រីក៏ត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំ Paxlovid ដែលជាថ្នាំប្រឆាំងមេរោគដ៏ចម្រូងចម្រាសផលិត ដោយក្រុមហ៊ុន Pfizer បើទោះជាឥស្សរជនជាន់ខ្ពស់ជាច្រើន រួមទាំងលោក Joe Biden និងប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានលោក Anthony Fauci បានធ្វើទុក្ខ បន្ទាប់ពីលេបថ្នាំនេះក៏ដោយ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sputnik
ចុចអាន៖ផ្ទុះគ្រាប់បែក ១១ កន្លែងក្នុងខេត្តចំនួន ៣ ផ្សេងគ្នានៅភាគខាងត្បូង ថៃ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


