Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ត្រៀមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ៧ ទៀតនៅឆ្នាំក្រោយ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុនមានបំណងចាប់ផ្តើមដំណើរការឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៧ ក្នុងតំបន់ផ្សេងៗគ្នារបស់ប្រទេសនៅរដូវក្តៅឆ្នាំ ២០២៣ ដោយធ្វើឲ្យចំនួនថាមពលប្រតិបត្តិការសរុបកើនឡើងដល់ ១៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែតជប៉ុន Yomiuri បានឲ្យដឹងថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រទី ៦ និងទី ៧ របស់រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa, ម៉ាស៊ីនរ៉េអាក់ទ័រទី ២ នៃរោងចក្រ Onagawa, ម៉ាស៊ីនរ៉េអាក់ទ័រទី ១ និងទី ២ នៃរោងចក្រ Takahama, ម៉ាស៊ីនរ៉េអាក់ទ័រទី ២ នៃរោងចក្រ Shimane និងម៉ាស៊ីនរ៉េអាក់ទ័រទី ៧ នៃរោងចក្រ Tokai-2 ។

ទន្ទឹមនោះ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ក៏អាចពិចារណាលើការពង្រីករយៈពេលប្រតិបត្តិការអតិបរមានៃម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលឥឡូវនេះមានរយៈពេល ៤០ ឆ្នាំ ខណៈនៅក្រោមច្បាប់របស់ប្រទេសជប៉ុន អាយុកាលម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរអាចអូសបន្លាយពេលដល់ ៦០ ឆ្នាំ ប្រសិនបើកន្លែងបំពេញតម្រូវការទាំងអស់ និងឆ្លងកាត់ការត្រួតពិនិត្យម៉ត់ចត់ ។

បច្ចុប្បន្ននេះ ប្រទេសជប៉ុនមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ១០ ប៉ុន្តែមានតែពាក់កណ្តាលប៉ុណ្ណោះដែលផលិតថាមពល ខណៈនៅសល់កំពុងឆ្លងកាត់ការត្រួតពិនិត្យបន្ថែម ។

ថាមពលនុយក្លេអ៊ែរបានគ្របដណ្តប់រហូតដល់ ៣០ ភាគរយនៃតម្រូវការថាមពលសរុបរបស់ប្រទេសជប៉ុន មុនពេលឧបទ្ទវហេតុរោងចក្រ Fukushima ឆ្នាំ ២០១១ ដោយសារតែការរញ្ជួយដី និងរលកយក្សស៊ូណាមិទើបបណ្តាលឲ្យមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏ធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីគ្រោះមហន្តរាយនៅរោងចក្រ Chernobyl ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកដឹងតម្លៃអគ្គិសនីក្នុងមួយមេហ្គាវ៉ាត់ម៉ោងរបស់ប្រទេស អឺរ៉ុប មួយចំនួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម