Connect with us

ព័ត៌មានអន្ដរជាតិ

ដំបូលរោងចក្រថាមពលនុយក្លេអ៊ែរ រងការខូចខាត ដោយសារការបាញ់ផ្លោងរបស់ អ៊ុយក្រែន

បានផុស

នៅ

ប្រភពពីសារព័ត៌មាន RT បានរាយការណ៍ថា ដំបូលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye រងការខូចខាតយ៉ាងដំណំ ដោយសារការបាញ់ផ្លោងរបស់អ៊ុយក្រែន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាជ្ញាធរក្នុងតំបន់ បានទម្លាយថា ដំបូលអគារដែលផ្ទុកឥន្ធនៈនុយក្លេអ៊ែរត្រូវបានទម្លុះសឹងខ្ទេចទាំងស្រុង បន្ទាប់ពីមានការវាយប្រហាររបស់ អ៊ុយក្រែន។

យ៉ាងណាមិញ ប្រភពពី Washington Post បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី២៧ កន្លងទៅ អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការបាញ់ផ្លោង នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដោយម្ខាងៗបានគូសបញ្ជាក់អំពីគ្រោះថ្នាក់នៃការប្រយុទ្ធគ្នាជុំវិញរោងចក្រនេះ ខណៈដែលក្រុមឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ នឹងរៀបចំធ្វើទស្សនកិច្ចនៅសប្តាហ៍ក្រោយ។

ដោយឡែកប្រភពពី Outlook បានឱ្យដឹងថា មុនពេលអ៊ុយក្រែនបំផ្លោងដំបូលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye​ រុស្ស៊ី​បានបំផ្ទុះ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរនេះ បង្ក​ជា​អគ្គិភ័យម្ដងហើយ កាលពីថ្ងៃសុក្រកន្លងទៅ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចឃ្លាំងស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់ទាហាន អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម