Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តលោក ពូទីន ថា ជម្លោះនៅអ៊ុយក្រែន នឹងចប់ឆាប់ៗនេះ

បានផុស

នៅ

សម្ព័ន្ធមិត្តលោក ពូទីន គឺប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្យាករថា ជម្លោះអ៊ុយក្រែននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយលោកអះអាងថា មានភាពតានតឹងកើតឡើងរវាងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំស៊ីវិលរបស់ខ្លួន។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko

ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែសីហា ក្នុងអំឡុងជំនួបតាមអនឡាញជាមួយសិស្សសាលា និងនិស្សិតសាកលវិទ្យាល័យបេឡារុសទាំងអស់ លោក Lukashenko និយាយថា “អ៊ុយក្រែនកំពុងបែកបាក់ ហើយថាជម្លោះកំពុងកើតឡើងរវាងប្រធានាធិបតី និងយោធា”។

លោក Lukashenko អះអាងថា “យោធារបស់អ៊ុយក្រែន កំពុងយល់ឃើញថា ខ្លួនអស់សង្ឃឹមហើយ”។ ទន្ទឹមនេះ លោកបានព្រមានថា ជម្លោះនៅអ៊ុយក្រែន អាចឈានដល់ការប្រឈមមុខដាក់គ្នាដ៏គួរឲ្យភ័យខ្លាចបំផុត ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធប្រល័យលោក។

លោក ពូទីន (ឆ្វេង) និងលោក Lukashenko
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកក៏បានបញ្ជាក់ផងដែរថា “រុស្ស៊ីមិនអាចទទួលបរាជ័យនៅទីនោះទេ។ ទីក្រុង មីនស្កិ៍ ឈរយ៉ាងមុតមាំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺ ទីក្រុងមូស្គូ”។

ស្របពេលជាមួយគ្នានោះដែរ លោក Lukashenko បាន​ស្តីបន្ទោស​អ្នក​ដែលហៅ​រុស្ស៊ី និង​បេឡារុស​ថា​ជា​អ្នក​ឈ្លានពាន។ លោកអះអាងថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ គឺជាការការពារជាមុន ដោយបានជួយទប់ស្កាត់ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើតំបន់ភាគខាងត្បូងនៃប្រទេសបេឡារុស រួមទាំងប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលមិនទាន់ត្រូវបានដកចេញពីប្រទេសនេះបន្ទាប់ពីសមយុទ្ធយោធាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រធាន ក្រុមហ៊ុនប្រេង រុស្ស៊ី ធ្លាក់ តាមបង្អួច មន្ទីរពេទ្យ ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម