ព័ត៌មានអន្ដរជាតិ
WHO ព្រមានអំពីរោគរាតត្បាតផ្សេងទៀតដែលបង្កវិនាសកម្មខ្លាំងជាង កូវីដ
អគ្គនាយកអង្គការសុខភាពពិភពលោកបានព្រមានថា “វីរុសកូរ៉ូណានឹងមិនមែនជាជំងឺរាតត្បាតចុងក្រោយទេដែលបំផ្លាញមនុស្សជាតិ”។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា កូវីដ១៩គឺជាជំងឺរាតត្បាតជាសកលកាលពីថ្ងៃទី១១ខែមីនាឆ្នាំនេះនៅពេលមនុស្ស១១៥,០០០នាក់ក្នុងប្រទេសចំនួន១៤បានធ្វើតេស្តវិជ្ជមានវីរុសនេះនិងអ្នកជំងឺប្រហែល៤,២០០នាក់បានស្លាប់។
ចាប់តាំងពីពេលនោះមក វាបានបង្កឲ្យមានការបំផ្លិចបំផ្លាញជាសកលដោយបណ្តាប្រទេសនានានៅលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ប្រទេសជាច្រើនបានអនុវត្តវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដែលនាំឲ្យមានការផ្លាស់ប្តូរដ៏ធំនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ហើយឥឡូវនេះ ក្រុមអ្នកជំនាញ WHO កំពុងតែព្រមានអំពីជំងឺរាតត្បាតបន្ថែមទៀតដែលអាចនឹងកើតឡើង។ ការព្រមាននេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកវិទ្យាសាស្ត្រម្នាក់ទៀតបានព្រមានថា ពួកគេនឹងទំនងជាជំងឺបង្កវិនាសកម្មខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត។
ក្នុងទិវាត្រៀមបង្ការជំងឺរាតត្បាតអន្តរជាតិ លោក Tedros Adhanom Ghebreyesus អគ្គនាយកWHO បាននិយាយថា “ប្រវត្តិសាស្ត្របានប្រាប់យើងថា នេះមិនមែនជារោគរាតត្បាតចុងក្រោយទេហើយជំងឺរាតត្បាតគឺជាហេតុការណ៍ពិតនៃជីវិត។ ប៉ុន្តែជាមួយនឹងការវិនិយោគលើវិស័យសុខភាពសាធារណៈដែលគាំទ្រដោយរដ្ឋាភិបាលទាំងអស់ យើងអាចធានាបានថា កូនៗរបស់យើងនិងពួកគេ ទទួលបានមរតកពិភពលោកដែលមានសុវត្ថិភាពនិងធន់ជាងហើយមាននិរន្តរភាពជាងមុន”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


