ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ី ជះលុយ ៣០០លានដុល្លារ ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតជាង ១០ប្រទេស (មានវីដេអូ)
ប្រទេសរុស្ស៊ី បានផ្ញើប្រាក់យ៉ាងហោចណាស់ ៣០០ លានដុល្លារដោយសម្ងាត់ ទៅឲ្យគណបក្សនយោបាយបរទេស និងបេក្ខជនក្នុងប្រទេសជាង១០ ចាប់តាំងពីឆ្នាំ២០១៤មក ក្នុងគោលបំណងដើម្បីដាក់ឥទ្ធិពល។ នេះបើតាមការវាយតម្លៃ របស់ចារកម្មអាមេរិក កាលពីថ្ងៃអង្គារទី ១៣ខែកញ្ញា។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា ទីភ្នាក់ងារចារកម្មអាមេរិក បានវាយតម្លៃថា ទាំងនេះគឺជាតួលេខអប្បបរមា ហើយថា រុស្ស៊ីទំនងជាបានផ្ទេរមូលនិធិបន្ថែមដោយសម្ងាត់ នៅក្នុងករណីខ្លះទៀតដែលគេមិនបានរកឃើញ។
នៅក្នុងករណីដ៏អាក្រក់បំផុតមួយដែលត្រូវបានលើកឡើងក្នុងការវាយតម្លៃថ្មីនេះ ចារកម្មអាមេរិកបាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅក្នុងប្រទេសអាស៊ីដែលមិនបញ្ចេញឈ្មោះ បានផ្តល់ប្រាក់រាប់លានដុល្លារដល់បេក្ខជនប្រធានាធិបតី។

ការវាយតម្លៃនេះ មិនបានបញ្ជាក់ច្បាស់ៗអំពីប្រទេសណាមួយទេ ប៉ុន្តែប្រភពរដ្ឋបាលដែលដឹងពីការរកឃើញនេះ បានចោទប្រកាន់ថា រុស្ស៊ីបានចំណាយប្រាក់ប្រហែល ៥០០ ០០០ដុល្លារ ដើម្បីគាំទ្រគណបក្សប្រជាធិបតេយ្យស្តាំនិយមរបស់ប្រទេសអាល់បានី នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ ហើយក៏ផ្តល់ប្រាក់ដល់គណបក្ស ឬបេក្ខជននៅក្នុងប្រទេសបូស្នៀ ម៉ុងតេណេហ្គ្រោ និងម៉ាដាហ្គាស្កាផងដែរ។
រុស្ស៊ី ក៏បានប្រើប្រាស់ទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក ធ្វើជាមជ្ឈមណ្ឌលសម្រាប់មូលដ្ឋានគ្រឹះនិងរណសិរ្សផ្សេងទៀត ដែលគាំទ្របេក្ខជនស្តាំនិយមផងដែរ ហើយស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសអេក្វាទ័រ បានទទួលប្រាក់យ៉ាងច្រើនចន្លោះឆ្នាំ ២០១៤ ដល់ 2017 ជាមួយនឹងបេសកកម្មដើម្បីបង្វែរការបោះឆ្នោត។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយតម្លៃថ្មីនេះ មិនគ្របដណ្តប់លើនយោបាយក្នុងស្រុករបស់អាមេរិកទេ ប៉ុន្តែចារកម្មអាមេរិកធ្លាប់និយាយថា ទីក្រុងមូស្គូ បានធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតឆ្នាំ២០១៦ ជាពិសេសតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីគាំទ្រលោក Trump។
នៅពេលសួរថាតើរដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រួយបារម្ភទេចំពោះការបោះឆ្នោតសភាខែវិច្ឆិកា? អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថា “ការប៉ុនប៉ងណាមួយដើម្បីជ្រៀតជ្រែកក្នុងប្រព័ន្ធប្រជាធិបតេយ្យរបស់យើង នឹងត្រូវជួបប្រទះជាមួយផលវិបាកធ្ងន់ធ្ងរ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ថា អាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


