ព័ត៌មានអន្ដរជាតិ
ជប៉ុន អនុញ្ញាឲ្យភ្ញៀវទេសចរបរទេសមិនមានទិដ្ឋាការស្នាក់នៅបានវិញ
ជប៉ុននឹងចាប់ផ្ដើមអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗចូលទស្សនាប្រទេសនេះឡើងវិញ ក៏ដូចជាទម្លាក់ចោលលក្ខខណ្ឌតម្រូវឲ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលខ្លីផងដែរ ខណៈដែលប្រទេសនេះកំពុងស្វែងរកការជំរុញបង្កើនវិស័យទេសចរណ៍ក្នុងស្រុក ចំពេលតម្លៃប្រាក់យ៉េនធ្លាក់ចុះខ្លាំងមិនធ្លាប់មាននៅមួយរយៈចុងក្រោយនេះ ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងប្រកាសពីការចាប់ផ្ដើមឡើងនេះនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ខណៈការបន្ធូរបន្ថយចុងក្រោយបំផុតនៃច្បាប់ចូលរបស់ប្រទេសជប៉ុន ដែលជាការរឹតបន្តឹងបំផុតនៅក្នុងក្រុមប្រទេស G7 ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងខែតុលា ទោះបីជាការសម្រេចចិត្តចុងក្រោយនឹងពឹងផ្អែកលើស្ថានភាពកូវីដ ១៩ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ។
បន្ទាប់ពីការប្រកាសនេះហើយ ប្រទេសជប៉ុននឹងមិនទាមទារទិដ្ឋាការសម្រាប់អ្នកធ្វើដំណើររយៈពេលខ្លីពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀតឡើយ ។ ជប៉ុនក៏នឹងលុបចោលចំនួនអ្នកចូលប្រចាំថ្ងៃចំនួន ៥០,០០០នាក់ផងដែរ ហើយអ្នកធ្វើដំណើរដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដូចជាស្ថានភាពនៃការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជាដើម ។

រលកចុងក្រោយនៃការឆ្លងជំងឺជំងឺកូវីដ ១៩ របស់ប្រទេសជប៉ុនបានធូរស្រាល ដោយជំរុញឲ្យទីក្រុងតូក្យូផ្លាស់ប្ដូរកាន់តែលឿនលើការបន្ធូរបន្ថយច្បាប់ព្រំដែនជាមួយសិង្ហបុរី ថៃ និងគោលដៅអាស៊ីផ្សេងទៀត ខណៈមុនពេលជំងឺរាតត្បាត ប្រទេសជប៉ុនបានអនុញ្ញាតឲ្យភ្ញៀវទេសចរមកពី ៦៨ ប្រទេសស្នាក់នៅរហូតដល់ ៩០ ថ្ងៃដោយគ្មានទិដ្ឋាការ ។
គួរបញ្ជាក់ថា មុនពេលផ្ទុះកូវីដ ភ្ញៀវទេសចរដែលបានទៅទស្សនាប្រទេសជប៉ុនមានចំនួនសរុបប្រហែល ១៤០,០០០ នាក់រៀងរាល់ថ្ងៃក្នុងឆ្នាំ ២០១៩ ខណៈកាលពីខែកក្កដា ឆ្នាំ ២០២២ ចំនួនភ្ញៀវទេសចរទាំងនេះគឺមានតែជាង ១៤,០០០ នាក់ប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ ជប៉ុន ប្រកាសចាប់ផ្តើមឡើងវិញ នូវសមយុទ្ធជម្លៀសប្រជាជន ករណីផ្ទុះមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


