ព័ត៌មានអន្ដរជាតិ
លោក Shoigu ៖ រុស្ស៊ី កំពុងធ្វើសង្គ្រាមជាមួយបស្ចិមប្រទេស ច្រើនជាង អ៊ុយក្រែន
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមជាមួយលោកខាងលិច ច្រើនជាងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។
លោក Sergei Shoigu បាននិយាយថា “តាមពិតទៅ យើងកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមលោកខាងលិច បូករួមនឹងអង្គការណាតូមួយទៀត ។ យើងមានន័យថា ការផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ មិនត្រឹមតែជាកញ្ចប់យោធាដ៏ធំតែមួយមុខនោះទេ ប៉ុន្តែវាក៏បូករួមទាំងអំពីប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធដំណើរការព័ត៌មានផងដែរ” ។
លោករដ្ឋមន្ត្រីការពារជាតិបាននិយាយទៀតថា បើគិតរហូតមកដល់ពេលនេះ ប្រទេសលោកខាងលិច ក៏ដូចជាអង្គការណាតូ កំពុងផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ។
លោករដ្ឋមន្ត្រីបានបន្តថា កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់អាវុធលោកខាងលិចកាន់តែខ្លាំងឡើង ដើម្បីតម្រង់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យផងដែរ ។
ជាងចុងក្រោយលោក Shoigu បានសង្កត់ធ្ងន់ថា ផ្កាយរណបយោធាជាង ៧០ និងផ្កាយរណបស៊ីវិលចំនួន ២០០ កំពុងធ្វើការដើម្បីជួយអ៊ុយក្រែន ហើយអ្នកឯកទេសយោធាលោកខាងលិចប្រហែល ១៥០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងកៀវដើម្បីដឹកនាំកងកម្លាំងអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តំបន់ផ្ដាច់ខ្លួនរបស់ អ៊ុយក្រែន ចំនួន ៤ នឹងបោះឆ្នោតចូលរួមជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


