Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះផ្សារទំនើបនៅ កូរ៉េខាងត្បូង មានទាំងអ្នកស្លាប់ និងរបួស

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យ​ដឹងថា អគ្គិភ័យបានឆាបឆេះនៅផ្សារទំនើប​មួយ​កន្លែង នៅ​កណ្ដាល​ទីក្រុង Daejeon នៃប្រទេសកូរ៉េខាងត្បូង បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ២នាក់រងរបួស ចំណែក​៤នាក់ផ្សេងទៀតបាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ក្នុងស្រុកបានរាយការណ៍​ថា អគ្គិភ័យ​បានរាលដាលនៅវេលាម៉ោង ៧:៤៥ នាទីព្រឹក​ថ្ងៃចន្ទ នៅជាន់ក្រោមដីនៃកន្លែងលក់ ខណៈ​នាយកដ្ឋានពន្លត់អគ្គិភ័យ Daejeon បាន​ចេញ​ការឆ្លើយ​តបកម្រិត២ ហើយ​​បញ្ជូន​រថយន្ត​ពន្លត់អគ្គិភ័យចំនួន ២០ គ្រឿង និង​​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១២០នាក់ ទៅកាន់កន្លែងកើតហេតុភ្លាមៗ។

ស្របគ្នានេះ​​ដែរ​ មនុស្ស​ប្រហែល ១១០ នាក់ ដែលភាគច្រើនជាអតិថិជន​នៅ​អគារ​ស្នាក់​នៅក្បែរ​នោះ និង​បុគ្គលិក​ត្រូវបានជម្លៀសចេញ។ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ឆេះ​ រួមទាំងលទ្ធភាពនៃការផ្ទុះរថយន្ត​អគ្គិសនី ​ដែលកំពុងត្រូវបានសាកថ្មនៅក្នុងយានដ្ឋានក្រោមដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នាវាផ្ទុកយន្តហោះ អាមេរិក មកដល់ កូរ៉េខាងត្បូង ហើយ ត្រៀមធ្វើសមយុទ្ធ​រួមគ្នាចុងខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម